អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ផ្ទុះមីនតោន១គ្រាប់ បន្សល់ទុកពីសម័យសង្រ្គាម នៅស្រុកសំពៅលូន ខេត្តបាត់ដំបង បង្កឱ្យមនុស្សម្នាក់រងរបួស និងផ្នែកខាងមុខរថយន្តត្រូវខូចខាត - Read News TV

ផ្ទុះមីនតោន១គ្រាប់ បន្សល់ទុកពីសម័យសង្រ្គាម នៅស្រុកសំពៅលូន ខេត្តបាត់ដំបង បង្កឱ្យមនុស្សម្នាក់រងរបួស និងផ្នែកខាងមុខរថយន្តត្រូវខូចខាត

បាត់ដំបង ៖ មីនតោន១គ្រាប់ ដែលបានបន្សល់ទុកមកពីសម័យសង្រ្គាមបានផ្ទុះឡើង បង្កឱ្យមនុស្សម្នាក់រងរបួស និងផ្នែកខាងមុខរថយន្តត្រូវខូចខាត ដែលករណីនេះបានកើតឡើងនៅស្រុកសំពៅលូន ខេត្តបាត់ដំបង ។

នេះបើតាមការផ្តល់ព័ត៌មានពីមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នារាត្រីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ ។
លោក យ៉ាន ឧត្តម អនុប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានបញ្ជាក់ថា ករណីផ្ទុះមីនតោន១គ្រាប់នេះ បានកើតឡើងនៅវេលាម៉ោងជាង ៣ រសៀល នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅភូមិកូនភ្នំខាងត្បូង ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

លោក បានបញ្ជាក់ទៀតថា នៅចំណុចកើតហេតុខាងលើ មានករណីរថយន្តច្នៃដឹកដំឡូងមួយគ្រឿង បើកក្នុងវាលចំការ ក៏បានជាន់មីនតោន ដែលនៅសេសសល់ពីសង្គ្រាម បណ្ដាលឱ្យផ្ទុះឡើងបង្កឱ្យអ្នកបើកបរ ឈ្មោះ ថៃ សឿន ភេទប្រុស អាយុ៤២ រស់នៅភូមិកូនភ្នំខាងត្បូង ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង បណ្ដាលឱ្យរងរបួសជើងទាំងសងខាង ក្បាល និងរថយន្តត្រូវខូចខាតផ្នែកខាងមុខ ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តបាត់ដំបង ៕

Theme images by Radius Images. Powered by Blogger.