អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ពិធីប្រកាសសមាសភាពក្រុមប្រឹក្សាពិគ្រោះយោបល់ និងពិសាអាហារសាមគ្គី របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) - Read News TV

ពិធីប្រកាសសមាសភាពក្រុមប្រឹក្សាពិគ្រោះយោបល់ និងពិសាអាហារសាមគ្គី របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA)

ភ្នំពេញ៖ រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានរៀបចំពិធីប្រកាសសមាសភាពក្រុមប្រឹក្សាពិគ្រោះយោបល់ និងពិសាអាហារសាមគ្គី ក្រោមអធិបតីភាពលោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោក ឡុង ឆ័យណាវ ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ នៅសណ្ឋាគារភ្នំពេញ។

ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី នាងកញ្ញា ជាថ្នាក់ដឹកនាំគណៈកម្មាធិការប្រតិបត្តិ អនុប្រធាន និងសមាជិក សមាជិកានៃក្រុមប្រឹក្សាពិគ្រោះយោបល់ និងចាងហ្វាងសារព័ត៌មាន ជាសមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សរុបប្រមាណ ២២០អង្គ/នាក់។

បើយោងទៅតាមសេចក្តីសម្រេចលេខ ១២២៧ សសរ ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងមានអនុប្រធាន ចំនួន ១៦រូប ព្រមទាំងសមាជិក សមាជិកា ចំនួន ២៤រូបផងដែរ៕ 












Theme images by Radius Images. Powered by Blogger.