អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលពាក្យបណ្តឹង ប្តីប្រពន្ធពីរនាក់ ប្តឹងលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ពីបទរំលោភទំនុកចិត្ត និងបានរៀបចំសំណុំរឿងបញ្ជូនទៅក្រសួងរួចរាល់ហើយ - Read News TV

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលពាក្យបណ្តឹង ប្តីប្រពន្ធពីរនាក់ ប្តឹងលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ពីបទរំលោភទំនុកចិត្ត និងបានរៀបចំសំណុំរឿងបញ្ជូនទៅក្រសួងរួចរាល់ហើយ

បន្ទាយមានជ័យ ៖ ផ្កាយ១ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យរងការប្តឹងពីបទរំលោភទំនុកចិត្ត លុយជាង២ម៉ឺនដុល្លារ ។ អ្នកនាំពាក្យថាទទួលពាក្យបណ្តឹងជូនទៅក្រសួងហើយ រហូតថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

ដោយយោងតាមពាក្យបណ្តឹងឈ្មោះ ទ្រី ប្រាថ្នា ភេទប្រុស អាយុ៣១ឆ្នាំ (ត្រូវជាប្តី) និង​ឈ្មោះ ចិន ស្រីដា ភេទស្រី អាយុ៣០ឆ្នាំ ដែលរស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានប្តឹងឈ្មោះ សម្បត្តិ កុសល ភេទប្រុស អាយុ៣៨ឆ្នាំ (មានឋានៈជាឧត្តមសេនីយ៍ត្រីនិងមានតួនាទីជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ) និងប្រពន្ធឈ្មោះ វ៉ាំង ភិរម្យ អាយុ៣០ឆ្នាំ រស់ភូមិព្រែករពៅ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលបានប្រព្រឹត្តអំពើពុករលួយនិងរំលោភទំនុកចិត្តទាក់ទងលុយជាង២ម៉ឺនដុល្លាតាមរយៈខ្ចីលុយជាបន្តបន្ទាប់មាន៣.០០០ដុល្លារ និង​៤.០០០ដុល្លា និងបោកប្រាស់ទិញឈ្មោះមន្ត្រីនគរបាលជាតិដែលមានបុណ្យស័ក្តិទទួលបានប្រាក់ខែហើយមានអំណាចដោយ​បោកប្រាស់លុយអស់ជាង២ម៉ឺនដុល្លានៅអំឡុងឆ្នាំ២០២២និង២០២៣។

ក្រោយទទួលភាពអយុត្តិធម៌ដែលលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យនិងប្រពន្ធឈ្មោះ វ៉ាំង ភិរម្យ បានខ្ចីនិងបោកប្រាស់លុយជាង២ម៉ឺនដុល្លារមិនសងហើយទាំងញ៉ស់អោយទៅប្តឹងទើបសម្រេចចិត្តប្តឹងអង្គភាពប្រឆាំងអំពើពុករលួយអោយជួយរកយុត្តិធម៌និងប្តឹងទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអោយជួយអន្តរាគមន៍យកលុយមកវិញហើយសុំយុត្តិធម៌។

សូមរំលឹកផងដែរ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏ធ្លាប់បានចេញសេចក្តីបំភ្លឺព័ត៌មាន ឆ្លើយតបទៅកាន់សារព័ត៌មាន  ដោយបានបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល មានឋានៈជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យពិតប្រាកដមែន។ 

ជាមួយគ្នានេះ អ្នកនាំពាក្យ បានបញ្ជាក់ថា រហូតមកដល់ពេលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានទទួលបណ្តឹងពីភាគីដើមបណ្តឹងដែលមានប្តឹងឈ្មោះ សម្បត្តិ កុសល ជាមន្ត្រីនគរបាលជាតិខេត្តបន្ទាយមានជ័យនិងប្រពន្ធឈ្មោះ វ៉ាំង ភិរម្យ ដែលបានចោទថា​បាន​ខ្ចីលុយនិងបោកប្រាស់ត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅក្រសួងរួចរាល់ហើយ ៕

ផ្សាយលេខមុន៖ តើតំណែងលោកផ្កាយ១ សម្បត្តិ កុសល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ អាចរក្សាបានទេ ? ខណ:ផ្ទុះរឿងពុករលួយរើសប៉ូលីស















Theme images by Radius Images. Powered by Blogger.