អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ប្រទីបទាំង ៣៦ មកពីស្ថាប័នរដ្ឋ និងឯកជន ត្រៀមបណ្តែតជាផ្លូវការ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ - Read News TV

ប្រទីបទាំង ៣៦ មកពីស្ថាប័នរដ្ឋ និងឯកជន ត្រៀមបណ្តែតជាផ្លូវការ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ

ភ្នំពេញ៖ ប្រទីបសរុបចំនួន៣៦ប្រទីប ក្នុងនោះប្រទីបចំនួន៣៥ មកពីក្រសួង ស្ថាប័ននានា និងប្រទីបក្រុមហ៊ុនឯកជនចំនួន១ នឹងបណ្ដែតតាមបណ្ដោយទន្លេសាប ខាងមុខព្រះបរមរាជវាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

បើតាមលិខិតរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ ចុះហត្ថលេខា ដោយលោក ឈិន កេតនា កាលពីថ្ងៃទី០១ ខែវិច្ឆិកា បានឱ្យដឹងថាប្រទីបសរុបទាំង៣៦ ចូលរួមបណ្ដែតអបអរក្នុងព្រះរាជពិធីបុណ្យអុំទូកមានដូចជា ១/ប្រទីបព្រះបរមរាជវាំង. ២/ប្រទីបព្រឹទ្ធសភា. ៣/ប្រទីបរដ្ឋសភា. ៤/ប្រទីបរាជរដ្ឋាភិបាល. ៥/ប្រទីបក្រសួងយុត្តិធម៌. ៦/ប្រទីបក្រសួងការពារជាតិ. ៧/ប្រទីបក្រសួងមហាផ្ទៃ. ៨/ប្រទីបក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ. ៨/ប្រទីបក្រសួងធម្មការ និងសាសនា. ៩/ប្រទីបក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ. ១០/ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ. ១១/ប្រទីបក្រសួងអភិវឌ្ឍន៍ជនបទ. ១២/ប្រទីបក្រសួងពាណិជ្ជកម្ម។

 ១៣/ប្រទីបក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍. ១៤/ប្រទីបក្រសួងរ៉ែ និងថាមពល. ១៥/ប្រទីបក្រសួងផែនការ. ១៦/ប្រទីបក្រសួងអប់រំ យុវជន និងកីឡា. ១៧/ប្រទីបក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា. ១៨/ប្រទីបក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់. ១៩/ប្រទីបក្រសួងបរិស្ថាន. ២០/ប្រទីបក្រសួងធនធានទឹក និងឧតុនិយម. ២១/ប្រទីបក្រសួងព័ត៌មាន. ២២/ប្រទីបក្រសួងអធិការកិច្ច. ២៣/ប្រទីបក្រសួងប្រៃសនីយ៍. ២៤/ប្រទីបក្រសួងសុខាភិបាល។

២៥/ប្រទីបក្រសួងសាធារណការ និងដឹកជញ្ជូន. ២៦/ប្រទីបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ. ២៨/ប្រទីបក្រសួងទេសចរណ៍. ២៩/ប្រទីបក្រសួងកិច្ចការនារី. ៣០/ប្រទីបក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ. ៣១/ប្រទីបក្រសួងមុខងារសាធារណៈ. ៣២/ប្រទីបរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល. ៣៣/ប្រទីបរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន. ៣៤/ប្រទីបសហភាពសហព័ន្ធយុវជនកម្ពុជា. ៣៥/ប្រទីបរដ្ឋបាលរាជធានីភ្នំពេញ និង៣៦/ប្រទីបរបស់ក្រុមហ៊ុនវឌ្ឍនៈ។

សូមរម្លឹកថា កាលពីឆ្នាំ២០២៣ ប្រទីបដែលចូលរួមបណ្ដែតអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានចំនួនត្រឹមតែ៣០ប៉ុណ្ណោះ ក្នុងនោះប្រទីបចំនួន២៨ មកពីតាមបណ្ដាក្រសួង ស្ថាប័ន និងប្រទីបចំនួន២ផ្សេងទៀតមកពីក្រុមហ៊ុនឯកជន៕

















Theme images by Radius Images. Powered by Blogger.