បន្ទាប់មានការបង្រ្កាបទ្រង់ទ្រាយធំនៅខេត្តកំពង់ស្ពឺ ជនបរទេសនៅរាជធានីភ្នំពេញ នាំគ្នារត់ចេញពីអាគារ ក្នុងខណ្ឌសែនសុខទាំងយប់ ( មានវីដេអូ )
ភ្នំពេញ៖ បន្ទាប់មានការបង្រ្កាបទ្រង់ទ្រាយធំនៅខេត្តកំពង់ស្ពឺ មានជនបរទេសជាច្រើននាក់នាំគ្នារត់ចេញពីអាគារមួយកន្លែងក្បែរអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចំនុចផ្លូវ៩២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទាំងយប់។
កាលពីវេលាម៉ោង២ រំលងអាទ្រាត ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ តាមសេចក្តីរាយកាណ៍មកថា មានជនបរទេសជាច្រើននាក់ សម្រុករត់ចេញពីអាគារ ទាំងយប់ ដោយមិនដឹងមូលហេតុ។
បើយោងតាម ក្រុមការងារអ្នកសារព័ត៌មានយើងថតរូបភាពបាន ទំនងជា ជនបរទេសទាំងនោះ គឺជាជនអន្តោប្រវេសន៍ខុសច្បាប់និងមានលិខិតឆ្លងដែនប្រភេទទេសចរណ៍ មកបម្រើការងារនៅក្នុងប្រទេសកម្ពុជា ដោយមិនមានលិខិតបញ្ជាក់ និងអនុញ្ញាតច្បាស់លាស់ មកលាក់ខ្លួននៅក្នុងអគារមួយកន្លែង បន្ទាប់ពីបានទទួលដំណឹងថាមានការបង្ក្រាបទ្រង់ទ្រាយធំនៅខេត្តកំពង់ស្ពឺទើបនាំគ្នាភ័យឆោឡោ និងរត់ចេញជៀសវាងការបង្ក្រាប ពីសមត្ថិកិច្ច។
គួរបញ្ជាក់រំលឹកផងដែរៈ កាលពីថ្ងៃទី២៤ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបទីតាំងមួយកន្លែង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ, ឃាត់ខ្លួនជនបរទេសជាង១,០០០នាក់ ។ សេចក្ដីរាយការណ៍ពីកន្លែងប្រតិបត្តិការបានឲ្យដឹងថា ប្រតិបត្តិការទ្រង់ទ្រាយធំនេះ កម្លាំងនគរបាលជំនាញ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ដោយមានការបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងមានការចូលរួមពីកម្លាំងអាវុធហត្ថ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធផងដែរ ជំហានដំបូងនៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនបរទេសចម្រុះជាតិសាសន៍ ដែលភាគច្រើនជាជនជាតិចិន និងកូរ៉េ សរុបប្រមាណជាង១,០០០នាក់ បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្ដតាមនីតិវិធី៕




Post a Comment