អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ចាប់ពីពេលនេះទៅ មានតែនាយទាហានជាន់ខ្ពស់តែប៉ុណ្ណោះដែលអាចប្រើផ្លាកលេខ ខ.ម បាន - Read News TV

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ចាប់ពីពេលនេះទៅ មានតែនាយទាហានជាន់ខ្ពស់តែប៉ុណ្ណោះដែលអាចប្រើផ្លាកលេខ ខ.ម បាន

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់កំណត់ឱ្យប្រើប្រាស់ផ្លាកលេខ ន.ប និង ខ.ម ឱ្យបានត្រឹមត្រូវបំផុត ចៀសវាងការច្របូកច្របល់នៅក្នុងសង្គម។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យកំណត់បែបនេះ បន្ទាប់ពីសម្ដេចពិនិត្យឃើញថា មានអ្នកប្រើប្រាស់ស្លាកលេខ ខ.ម និង ន.ប មិនត្រឹមត្រូវមួយចំនួនបើកបរសាហាវៗ ប៉ះពាល់ដល់ស្ថាប័នកងកម្លាំងដែលបានប្រើប្រាស់ត្រូវហើយនោះ ក៏រងការរិះគន់ផងដែរ។

ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីខួបអនុស្សាវរីយ៍លើកទី៣០ ថ្ងៃបង្កើតកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ខែតុលានេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រសួងមានសមត្ថកិច្ចគ្រប់គ្រងឱ្យបាន ទាំងការចេញលេខឱ្យ ទាំងការប្រើប្រាស់លេខ ន.ប និង ខ.ម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា«ចាប់ពីពេលនេះទៅ គឺប្រើប្រាស់ឱ្យចំគោលដៅ គឺតែនាយទាហានជាន់ខ្ពស់ដែលត្រូវប្រើ ខ.ម តែអ្នកផ្សេងជិះលេខខ្មៅទៅអត់អីទេ អត់មានពីណាមកធ្វើឃាតទេ បើសិនជាមានហានិភ័យ លេខឡានក៏ជួយមិនរួចដែរ តែផ្ទូយទៅវិញវាធ្វើឱ្យច្របូកច្របល់ អ្នកបើកមិនពិតប្រាកដ ជួនកាលបើកសាហាវជាងអ្នកពិតប្រាកដ ដល់អ៊ីចឹង ដល់អ្នកពិតប្រាកដទៅ ខូចឈ្មោះ នេះគឺជាបញ្ហា សូមយកចិត្តទុកដាក់គ្រប់គ្រងទៅលើកិច្ចការងារនេះ»។

សូមរម្លឹកថា កន្លងមក ក្រសួងការពារជាតិ អគ្គសម្ភារបច្ចេកទេសក៏បាន ចេញគោលការណ៍ណែនាំរឿងឡាន ខ.ម ក្រសួងមហាផ្ទៃក៏បានចេញណែនាំ រឿងផ្លាកលេខ ន.ប ផងដែរ។ ថ្ងៃនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ផ្ញើសារក្រើនរម្លឹកបន្ថែម ដើម្បីពង្រឹងកិច្ចការគ្រប់គ្រង លើការប្រើប្រាស់ផ្លាកលេខ ន.ប និង ខ.ម នេះឱ្យកាន់តែមានប្រសិទ្ធភាព៕




Theme images by Radius Images. Powered by Blogger.