អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! អគ្គស្នងការដ្ឋាននគរបាលជាតិសម្រេចលុបទិន្នន័យចេញពីបញ្ជីគ្រប់គ្រងយានយន្តដែលបំពាក់ផ្លាកលេខន.ប ប្រមាណជាង ២ពាន់គ្រឿង - Read News TV

អគ្គស្នងការដ្ឋាននគរបាលជាតិសម្រេចលុបទិន្នន័យចេញពីបញ្ជីគ្រប់គ្រងយានយន្តដែលបំពាក់ផ្លាកលេខន.ប ប្រមាណជាង ២ពាន់គ្រឿង

រាជធានីភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចលុបទិន្នន័យចេញពីបញ្ជីគ្រប់គ្រងយានយន្តនគរបាលជាតិ ដែលបំពាក់ផ្លាកលេខនគរបាលជាតិ(នប)ជិត២ពាន់គ្រឿង ។

យោងតាមសេចក្តីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ចុះហត្ថលេខា ដោយឯកឧត្តមនាយកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគបាលជាតិ បានសម្រេចលុបទិន្នន័យចេញពីបញ្ជីគ្រប់គ្រងយានយន្តនគរបាលជាតិ ។

សេចក្តីសម្រេចបានបញ្ជាក់ថា៖«ត្រូវបានលុបទិន្នន័យចេញពីបញ្ជីគ្រប់គ្រងយានយន្តដែលបំពាក់ផ្លាកលេខនគរបាលជាតិដំណាក់កាលទី១ សរុបចំនួន១,៩៤៧គ្រឿង (រថយន្តទេសចរណ៍១,១៣៩គ្រឿង រថយន្តដឹកទំនិញធុនស្រាល១៦២គ្រឿង និងទោចក្រយានយន្ត៦៤៦គ្រឿង) ដែលមាននៅក្នុងបញ្ជីតារាងឧបសម្ព័ន្ធលេខ៦៦៧ ន.ច.ស ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ» ។

សេចក្តីសម្រេចបានឲ្យនាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងអង្គភាព-ស្ថាប័នពាក់ព័ន្ធ ដែលមាននៅក្នុងតារាងឧបសម្ព័ន្ធត្រូវមានចំណាត់ការ និងអនុវត្តតាមសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពចាប់ ពីថ្ងៃចុះហត្ថលេខាតទៅ ៕




Theme images by Radius Images. Powered by Blogger.