អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យដាក់ពិន័យនាយអាវុធហត្ថម្នាក់ ដែលប្រើប្រាស់ពាក្យសម្ដី និងទង្វើមិនគួរគម្បីក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ - Read News TV

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យដាក់ពិន័យនាយអាវុធហត្ថម្នាក់ ដែលប្រើប្រាស់ពាក្យសម្ដី និងទង្វើមិនគួរគម្បីក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យដាក់ពិន័យនាយអាវុធហត្ថម្នាក់ ដែលមានតួនាទីជាស្នងការរង នៃស្នងការដ្ឋានសម្ភារៈបច្ចេកទេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលប្រើប្រាស់ពាក្យសម្ដី និងទង្វើមិនគួរគម្បីក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។

លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា បុគ្គលពាក់ព័ន្ធនឹងជម្លោះក្នុងករណីគ្រោះថ្នាក់ចរាចរ ដែលមានផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គមនាពេលកន្លងទៅនេះ រួមមាន៖

*១៖ ក្នុងចំណោមបុគ្គលទាំង២រូប ដែលមានជម្លោះនោះ មានម្នាក់ជានាយទាហាននៃកងរាជអាវុធហត្ថ ឈ្មោះ ហ៊ីង វណ្ណី ឋានន្តរសក្តិវរសេនីយ៍ឯក មុខងារស្នងការរង ស្នងការដ្ឋានសម្ភារៈបច្ចេកទេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

*២៖ កងរាជអាវុធហត្ថ បានឃើញនូវសកម្មភាព ទង្វើ និងការប្រើពាក្យសម្តីរបស់ឈ្មោះ ហ៊ីង វណ្ណី ក្នុងឃ្លីបវីដេរូ កងរាជអាវុធហត្ថ សូមអភ័យទោសចំពោះភាគីជម្លោះម្ខាងទៀត និងសូមទោសជាសាធារណៈចំពោះជនរួមជាតិទាំងមូលនូវកំហុសអសីលធម៌ និងការប្រព្រឹត្តល្មើសវិន័យកងទ័ពនេះ។

*៣៖ កងរាជអាវុធហត្ថ បានកោះហៅឈ្មោះ ហ៊ីង វណ្ណី ចូលមកអង្គភាព ដើម្បីធ្វើការត្រួតពិនិត្យ និងមានវិធានការតាមច្បាប់ លក្ខន្តិកៈ និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ៕



Theme images by Radius Images. Powered by Blogger.