អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាទទួលបានលទ្ធផលជាប្រទេសមានការអភិវឌ្ឍ និងមានសត្តានុពលនៅក្នុងតំបន់ មិនមែនកើតឡើងដោយការចៃដន្យ - Read News TV

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាទទួលបានលទ្ធផលជាប្រទេសមានការអភិវឌ្ឍ និងមានសត្តានុពលនៅក្នុងតំបន់ មិនមែនកើតឡើងដោយការចៃដន្យ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “កម្ពុជាទទួលបានលទ្ធផលជាប្រទេសមានការអភិវឌ្ឍ និងមានសត្តានុពលនៅក្នុងតំបន់ មិនមែនកើតឡើងដោយការចៃដន្យ ឬទេវតាជាអ្នកផ្ដល់ឱ្យនោះទេ ប៉ុន្ដែគឺបានកើតចេញពីការដាក់ចេញនូវផែនការ និងយុទ្ធសាស្រ្ដច្បាស់លាស់របស់ថ្នាក់ដឹកនាំគ្រប់ជំនាន់ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន”។ នេះជាការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ។

សម្តេចបវរធិបតី បញ្ជាក់ថា "ឆ្នាំ២០០៤ គឺជាឆ្នាំ ដែលកូនខ្មែរគ្រប់រូប តោងចងចាំ នៅពេលកម្ពុជា ដែលជាប្រទេសតូច និងជាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) អាចសម្រេចបាននូវជោគជ័យដ៏កម្រ នៅក្នុង បរិការណ៍នៃក្របខ័ណ្ឌពាណិជ្ជកម្មពហុភាគីដែលយើងបានក្លាយជាសមាជិក WTO ពេញសិទ្ធិ"។

សម្តេចបវរធិបតីក៏បានបញ្ជាក់បន្តថា "សមិទ្ធផលសំខាន់ៗ ដែលកម្ពុជាសម្រេចបានក្នុងរយៈពេល ២០ឆ្នាំកន្លងមក នេះ, មានដូចជា ការកើនឡើងនៃទំហំពាណិជ្ជកម្ម និង វិនិយោគផ្ទាល់ពីបរទេស, ការពង្រឹង និង ពង្រីកមូលដ្ឋានផលិតកម្ម, ការសម្រេចបាននូវការធ្វើពិពិធកម្មទំនិញ និង ទីផ្សារ, និង ការកើន ឡើងនូវចំណូលរបស់ប្រជាជន តាមរយៈការថយចុះយ៉ាងខ្លាំងនៃអត្រាភាពក្រីក្រ, និង ការលូត លាស់យ៉ាងឆាប់រហ័យនៃសេដ្ឋកិច្ច"៕

Theme images by Radius Images. Powered by Blogger.