អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម​ ​​ប្រកាសបិទចរាចរណ៍​បណ្តោះអាសន្ន នៅចំណុចឆ្លងកាត់ស្ពានអង្គរបាន រយៈពេល១ខែ ដើម្បីជួសជុលឡើងវិញ - Read News TV

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម​ ​​ប្រកាសបិទចរាចរណ៍​បណ្តោះអាសន្ន នៅចំណុចឆ្លងកាត់ស្ពានអង្គរបាន រយៈពេល១ខែ ដើម្បីជួសជុលឡើងវិញ

កំពង់ចាម៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម ​បានចេញសេចក្ដីជូនដំណឹងដល់សាធារណជន ជាម្ចាស់ទោចក្រយានយន្ត ម្ចាស់រថយន្តគ្រប់ប្រភេទ មេត្តាជ្រាប ថា ដោយស្ពានអង្គរបាន បច្ចុប្បន្នទ្រុឌទ្រោមខ្លាំង និងត្រូវធ្វើការជួសជុលឡើងវិញ ចាប់ពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ។


ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ក្រុមការងារធ្វើការជួសជុល មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម សូមបិទចរាចរណ៍ធ្វើដំណើរជាបណ្តោះអាសន្ន ។ ហើយបើកចរាចរណ៍មួយម៉ោងម្តងៗ (ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៥ ល្ងាច) ឆ្លងកាត់ស្ពានអង្គរបាន នៅលើផ្លូវខេត្តលេខ ២៧០ គ.ម.២៨+៤០០ ដែលស្ថិតនៅភូមិអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ។ ម្យ៉ាងវិញទៀត សូមសាធារណជន ជាម្ចាស់ទោចក្រយានយន្ត ម្ចាស់រថយន្តគ្រប់ប្រភេទ ធ្វើការបញ្ចៀសចរាចរណ៍ ទៅផ្លូវជាតិលេខ ៦ និងផ្លូវជាតិលេខ ៧ វិញ ដើម្បីកុំឲ្យ កកស្ទះចរាចរណ៍ ។

​ជាមួយគ្នានេះ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម សង្ឃឹម និងជឿជាក់យ៉ាង មុតមាំថា សាធារណជន ជាម្ចាស់ទោចក្រយានយន្ត ម្ចាស់រថយន្តគ្រប់ប្រភេទ នឹងចូលរួម សហការអនុវត្ត ដើម្បីកុំឲ្យកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ ធ្វើការជួសជុលស្ពានឡើងវិញ ៕

 

Theme images by Radius Images. Powered by Blogger.