អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! បុរសម្នាក់បានដើរជាន់មីនដែលបន្សល់ពីសម័យយសង្គ្រាមបណ្តាលឲ្យផ្ទុះដាច់ជើងម្ខាង និងភ្នែកទាំងគូបានខូចទាំងស្រុង - Read News TV

បុរសម្នាក់បានដើរជាន់មីនដែលបន្សល់ពីសម័យយសង្គ្រាមបណ្តាលឲ្យផ្ទុះដាច់ជើងម្ខាង និងភ្នែកទាំងគូបានខូចទាំងស្រុង

ពោធិ៍សាត់ ៖ បុរសម្នាក់បានដើរជាន់មីនដែលបន្សល់ពីសម័យយសង្គ្រាមបណ្តាលឲ្យផ្ទុះដាច់ជើងម្ខាង និងភ្នែកទាំងគូបានខូចទាំងស្រុង ។ ហេតុការណ៍ផ្ទុះមីននេះ បានកើតឡើងនៅវេលាម៉ោង ៩ និង១៧នាទីព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ នៅដីចំការរបស់ជនរងគ្រោះ ត្រង់ចំ ណុចអូរកងឈ្លប ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ជនរងគ្រោះ មានឈ្មោះ ស៊ុំ សុខប៊ន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរជាកសិករ រស់នៅទីតាំងកើតហេតុ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីផ្ទះទៅដីចំការចំណុចអូរកងឈ្លប ដើម្បីបាញ់ថ្នាំសម្លាប់ស្មៅនៅក្នុងដីចំការរបស់ខ្លួន ប៉ុន្តែពេលមកដល់កន្លែងកើតហេតុ បុរសរងគ្រោះក៏បានជាន់គ្រាប់មីន បណ្តាលឲ្យផ្ទុះដាច់ជើងខាងស្តាំ និងរងរបួសលើផ្ទៃមុខជាទំនង់។

សេចក្តីរាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា មីនដែលផ្ទុះឡើងនេះ ជាប្រភេទមីនកង្កែប ឬមីនស្មាច់ ឬហៅម្យ៉ាងទៀតថាមីន ស្គ ដែលបន្សល់ទុកតាំងពីសម័យសង្គ្រាម ។

អធិការស្តីទីស្រុកវាលវែង លោកវរៈសេនីយ៍ទោ ជា ប៉ារិស បានឲ្យដឹងថា ក្រោយពេលកើតហេតុភ្លាមៗ កម្លាំងប៉ុសន៍រដ្ឋបាល, កម្លាំងអធិការនគបាលស្រុក, កម្លាំងយោធាការពារព្រំដែនកម្ពុជា-ថៃប្រចាំការនៅទីនោះ និងប្រជាពលរដ្ឋបានដឹកជញ្ជូនជនរងគ្រោះទៅមណ្ឌលសុខភាពស្រុកវាលវែង តែដោយស្ថានភាពជនរងគ្រោះរងរបួសធ្ងន់ធ្ងរពេក ក៍សម្រេចបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

អធិការនគបាលស្តីទីស្រុកវាលវែង បានឲ្យដឹងបន្ថែមទៀតនៅរសៀលថ្ងៃទី១០ មិថុនា ២០២៤នេះថា ជនរងគ្រោះកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ ខណ:ជើងខាងស្តាំ ត្រូវដាច់ ហើយភ្នែកទាំងសងខាងរបស់គាត់ ត្រូវបានខូចផងដែរ ៕




Theme images by Radius Images. Powered by Blogger.