អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សមត្ថកិច្ចជំនាញស្រាវជ្រាវមុខសញ្ញាសង្ស័យឃាត់ខ្លួនស្ត្រីម្នាក់ និងរឹបអូសបានអាវុធវែង ខ្លីជាង ៤០ដើម រួមទាំងគ្រាប់ ២២គ្រាប់ - Read News TV

សមត្ថកិច្ចជំនាញស្រាវជ្រាវមុខសញ្ញាសង្ស័យឃាត់ខ្លួនស្ត្រីម្នាក់ និងរឹបអូសបានអាវុធវែង ខ្លីជាង ៤០ដើម រួមទាំងគ្រាប់ ២២គ្រាប់

បាត់ដំបង៖ សមត្ថកិច្ចចុះបង្ក្រាបឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធជាមួយនឹងអាវុធវែងជាង ៤០ដើម រួមទាំងគ្រាប់ ២២គ្រាប់។ករណីបង្ក្រាបបទល្មើសខុសច្បាប់នេះធ្វើឡើងនៅរសៀលថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៤ នៅត្រង់លំនៅដ្ឋានក្នុងដីឡូត៍មួយកន្លែង ក្នុងក្រុមទី ២៧ ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រោមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ ដែលមានការសម្របសម្រួលនីតិវិធី របស់លោក ទុត វិនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងគណ:កម្មការបានឃាត់ខ្លួនស្ត្រីម្នាក់ជាម្ចាស់ផ្ទះ និងបានឆែកឆេររកឃើញអាវុធចំនួន ៤១ដើម រួមទាំងគ្រាប់ចម្រុះសរុបចំនួន ២២គ្រាប់ផងដែរនៅក្នុងបន្ទប់ជាន់ផ្ទាល់ដី និងជាន់ខាងលើផ្ទះ។

អាវុធទាំងអស់ដែលដកហូតបានរួមមាន៖ ប្រភេទ AK ៤៧ ចំនួន ១១ដើម, M ១៦ ចំនួន ៤ដើម, M ៤ ចំនួន ២ដើម, កភ្លើង THUNDER X ១ដើម, កាំភ្លើងខ្យល់ ចំនួន ៥ដើម, កាំភ្លើងរឡូ ១ដើម, កាំភ្លើងវែងបាញ់សត្វចំនួន ១៦ដើម ក្រៅពីនេះក៏មានបង់ AK ២៩បង់, បង់ M ១៦ ចំនួន ១៤បង់, គ្រាប់AK ៤៧, M ១៦, ៩ MM , គ្រាប់ ៣៨០ សរុបចំនួន ២២គ្រាប់ និងសម្ភារ:កែច្នៃមួយចំនួនទៀត។

ក្រោយការរឹបអូសវត្ថុតាងខាងលើកម្លាំងសមត្ថកិច្ចចម្រុះបាននាំខ្លួនស្ត្រីម្ចាស់ទីតាំងម្នាក់ឈ្មោះសាន់ ភ័ណ្ឌ យកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តាមនីតិវិធីដើម្បីសាកសួរបន្ត៕





Theme images by Radius Images. Powered by Blogger.