អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! នគរបាលរាជធានីភ្នំពេញ​ បង្ហាញមុខក្រុមជនសង្ស័យ ២៧នាក់​ ពាក់ព័ន្ធក្រុមក្មេងទំនើងបង្កហឹង្សា​ កាន់​កាប់​អាវុធ​គ្មាន​ច្បាប់​ និង​ជន​សង្ស័យ​ទទួលផលចោរកម្ម - Read News TV

នគរបាលរាជធានីភ្នំពេញ​ បង្ហាញមុខក្រុមជនសង្ស័យ ២៧នាក់​ ពាក់ព័ន្ធក្រុមក្មេងទំនើងបង្កហឹង្សា​ កាន់​កាប់​អាវុធ​គ្មាន​ច្បាប់​ និង​ជន​សង្ស័យ​ទទួលផលចោរកម្ម

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ​ បានធ្វើសន្និសិទសាព័ត៌មានបង្ហាញមុខជនសង្ស័យចំនួន ២៧នាក់ នារសៀលថ្ងៃទី១២​ ខែមិថុនា ឆ្នាំ២០២៤ ដែលជាក្រុមក្មេងទំនើង បង្កហឹង្សាដោយចេតនា កាប់កាប់អាវុធខុសច្បាប់ ដែលមានរហស្សនាម​ដូច​ជា​ ធីម​ភូមិ​ ធីម​ប្លុក​តាន់​ និង​ ធីម​ធីអឹម​ (ហៅ​ធីម​ ធូប​មូស)​ និង​ជនសង្ស័យ​ទទួលផលចោរកម្ម បន្ទាប់ពីសមត្ថកិច្ច នៅតាមបណ្តាខណ្ឌចំនួន៣​ រួមមាន ខណ្ឌ​កំបូល​ ខណ្ឌ​ដូនពេញ​ និង​ខណ្ឌ​សែន​សុខ​ ធ្វេី​ការ​ស្រាវជ្រាវ​បង្ក្រាបបានជាបន្តបន្ទាប់។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឲ្យដឹងថា ដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខសញ្ញាជនសង្ស័យសរុប ២៧នាក់ ដែលសមត្ថកិច្ចតាម​ខណ្ឌ​ ធ្វើ​ការ​បង្ក្រាបបានជាបន្តបន្ទាប់។

ជនសង្ស័យទាំងនោះបានប្រព្រឹត្តបទល្មើស រួមមាន ករណីក្រុមក្មេងទំនើង បង្កហឹង្សាដោយចេតនា ត្រូវបានកម្លាំងនគរបាលខណ្ឌកំបូលឃាត់ខ្លួនបានចំនួន ២១នាក់ ពាក់​ព័ន្ធ​បទ​ល្មើស​បង្ក​ហិង្សា​ កាន់​កាប់​អាវុធ​ខុស​ច្បាប់​ និង​កាប់​ប្លន់​យក​ស្លាក​លេខ​ម៉ូតូ​។ ពាក់ពន្ធទទួលផលចោរកម្ម ត្រូវបានកម្លាំងនគរបាលអធិការដ្ឋានខណ្ឌសែនសុខ ស្រាវជ្រាវ ឃាត់ខ្លួនបានជន​សង្ស័យ​ចំនួន ១នាក់ ដកហូតបានម៉ូតូចំនួន ១៣គ្រឿង និង​ស្លាក់លេខម៉ូតូចំនួន ១៥បន្ទះ។ ក្រុមក្មេងទំនើង បង្ក​ហិង្សា​តាម​សួន​ច្បារ​សាធារណៈ​ ត្រូវបានត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួនបានចំនួន ៥នាក់ ជា​ភេទ​ទី​បី​ ​(ប្រុស​ក្លែង​ភេទ​ជាស្រី​)​។​

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានដឹងទៀតថា ដោយមានបទបញ្ជារពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកឧត្តមសេនីយ៍ឯក​ ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលលោកបានដាក់បទបញ្ជា និងវិធានការណ៍យ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការទប់ស្កាត់ក្រុមក្មេងទំនើង និងចាត់វិធានការក្នុងការបង្ក្រាបបទល្មើសផ្សេងទៀតដូចជាបទល្មើសលួច ឆក់ ប្លន់ក្នុងកំឡុង ដែលបង្ការទប់ស្កាត់បង្ក្របក្មេងទំនើង ដើម្បីការពារថែរក្សាសន្តិសុខ​ សុវត្តិភាពជូនប្រជាពលរដ្ឋ៕

Theme images by Radius Images. Powered by Blogger.