អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! កម្លាំងសមត្ថកិច្ចប្រឆាំងការជួញដូរមនុស្សឃាត់ខ្លួនមនុស្ស ២៧នាក់ ក្នុងហាងផឹកស៊ី ៣កន្លែង ក្នុងស្រុកសាមគ្គីមានជ័យ - Read News TV

កម្លាំងសមត្ថកិច្ចប្រឆាំងការជួញដូរមនុស្សឃាត់ខ្លួនមនុស្ស ២៧នាក់ ក្នុងហាងផឹកស៊ី ៣កន្លែង ក្នុងស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជននៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ ដឹកនាំដោយលោក កែវ វ៉ាន្នី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចុះពិនិត្យហាងផឹកស៊ី ចំនួន៣កន្លែង ដោយបានសម្រេចឃាត់ខ្លួនមនុស្សប្រុស ស្រី ចំនួន ២៧នាក់។

ប្រតិបត្តិការខាងលើនេះធ្វើឡើង កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ជាលទ្ធផល ១. ហាងយីហោគោដុត 99 រកឃើញមានទឹករំអិល ៣៤កញ្ចប់, ស្រោមអនាម័យប្រើរួច ១កញ្ចប់, ស្រោមអនាម័យមិនទាន់ប្រើ១កញ្ចប់, ទូរសព្ទដៃ ៧គ្រឿង, សៀវភៅគិតបញ្ជី១ក្បាល និងឃាត់ខ្លួនមនុស្សចំនួនស្រី ១០នាក់។

២. ហាងយីហោងហេងហេង 7777 រកឃើញមានស្រោមអនាម័យប្រើរួចចំនួន ១៦សំបក, ស្រោមអនាម័យហែក រួចចំនួន ២១ស្រោម និងស្រោមថ្មីមិនទាន់ហែកចំនួន ១២ស្រោម, ទូរសព្ទដៃ ១៥គ្រឿង, បារីអេឡិចត្រូនិចចំនួន ៥ដើម, ឧបករណ៍ជក់គ្រឿងញៀនចំនួន ១មានទុយោ ២ដើម និងឃាត់ខ្លួនមនុស្សចំនួន ១៣នាក់ ក្នុងនោះប្រុស ១នាក់។

៣. ហាងយីហោងជូអ៊ី168 រកឃើញមានបារីអេឡិចត្រូនិចចំនួន ១ដើម, ទូរសព្ទដៃចំនួន ០៤គ្រឿង និងឃាត់ខ្លួនមនុស្សស្រី ៤នាក់។

បច្ចុប្បន្នមនុស្សប្រុសស្រីទាំង ២៧នាក់ និងសម្ភារៈខាងលើបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនិតិវិធី៕
Theme images by Radius Images. Powered by Blogger.