អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ស្នងការនគរបាលរាជធានីភ្នំពេញ បង្ហាញមុខសញ្ញាជនសង្ស័យសរុប ២៤នាក់ និងរឹបអូសបានគ្រឿងញៀនមួយចំនួន - Read News TV

ស្នងការនគរបាលរាជធានីភ្នំពេញ បង្ហាញមុខសញ្ញាជនសង្ស័យសរុប ២៤នាក់ និងរឹបអូសបានគ្រឿងញៀនមួយចំនួន

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខសញ្ញាជនសង្ស័យសរុប ២៤នាក់ ដែលបានប្រព្រឹត្តបទល្មើសជួញដូរ ប្រេីប្រាស់គ្រឿងញៀននិងបង្កហិង្សាដោយចេតនា។

ដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខសញ្ញាជនសង្ស័យសរុប២៤នាក់ ដែលបានប្រព្រឹត្តបទល្មើសរួមមាន៖
១.ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់ ឃាត់ជនសង្ស័យ១០នាក់ បង្រ្កាបដោយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងដកហូតវត្ថុតាងគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួនជិត៣គីឡូក្រាម និងគ្រឿងញៀនមេតំហ្វេតាមីនWY១៧៤គ្រាប់។

២.ករណីបង្រ្កាបក្មេងទំនើង១០នាក់ ក្រុមមាន់ទឹកMT និងក្រុមកាកាប BBK ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេង និងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ បង្រ្កាបដោយកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង។

៣.ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (កាំបិតកែច្នៃ ) ឃាត់ខ្លួនក្មេងទំនើង០៣នាក់ បង្រ្កាបដោយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។

៤.ករណីជួញដូរគ្រឿងញៀន ដោយខុសច្បាប់ និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ឃាត់ខ្លួនជនសង្ស័យ០១នាក់ និងវត្ថុតាងគ្រឿងញៀន០៦កញ្ចប់តូច បង្រ្កាបដោយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ។ បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

Theme images by Radius Images. Powered by Blogger.