អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោកបណ្ឌិត ទូច វណ្ណៈ នាំយកថវិកាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ចូលបុណ្យសពឪពុកឯកឧត្តម វូ ហាក់ - Read News TV

លោកបណ្ឌិត ទូច វណ្ណៈ នាំយកថវិកាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ចូលបុណ្យសពឪពុកឯកឧត្តម វូ ហាក់

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានអញ្ជើញដឹកនាំក្រុមការងារសមាគម គោរពវិញ្ញាណក្ខន្ធសពឧបាសក ប៉ាន់ សុខារិន ត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម វូ ហាក់ អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសនោះ លោកបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ ក៏បាននាំយកថវិការបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ ចំនួន ២ ៨៨០ ០០០(ពីរលាន ប៉ែតសិបប្រាំបីម៉ឺន)រៀល ចូលបុណ្យសពឧបាសក ប៉ាន់ សុខារិន ផងដែរ។ 








Theme images by Radius Images. Powered by Blogger.