អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ និង រដ្ឋបាលក្រុងប៉ោយប៉ែត បំភ្លឺព័ត៌មាន ចំពោះករណីដីរដ្ឋ ៣០ ០០០ម៉ែត្រការ៉េ នៅក្រុងប៉ោយប៉ែត - Read News TV

សេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ និង រដ្ឋបាលក្រុងប៉ោយប៉ែត បំភ្លឺព័ត៌មាន ចំពោះករណីដីរដ្ឋ ៣០ ០០០ម៉ែត្រការ៉េ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: តាមរយៈហ្វេសប៊ុក និង ឆានែលតេលេក្រាម ផ្លូវការរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ និង រដ្ឋាភិបាលក្រុងប៉ោយប៉ែត នៅព្រឹក ថ្ងៃទី២៤ និងល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្តីបំភ្លឺព័ត៌មាន ដូចខាងក្រោម៖

សេចក្តីបំភ្លឺព័ត៌មានរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ៖

សេចក្តីបំភ្លឺព័ត៌មានរបស់ រដ្ឋបាលក្រុងប៉ោយប៉ែត៖


បន្ទាប់ពីបានឃើញ សេចក្តីបំភ្លឺព័ត៌មាន អ្នកសារព័ត៌មាន ក៏ដូចជាមហាជន ពិតជាសប្បាយរីករាយ នូវការយកចិត្តទុកដាក់រក្សាសម្បត្តិរដ្ឋ ទុកជាប្រយោជន៍សាធារណៈ ដោយទប់ស្កាត់ជនខិលខូចដែលរំលោភបំពាន កេងបន្លំ យកជាកម្មសិទ្ធិផ្ទាល់ខ្លួន នឹងថ្លែងអំណរគុណអាជ្ញាធរក្រុងប៉ោយប៉ែត។

ប្រភពនៃរឿង៖

លើកទី១ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤

“ ដីបម្រុងរបស់រដ្ឋ ដីស្រះទឹកចំនួនជិត៣០,០០០ ម៉ែត្រក្រឡា នៅក្រុងប៉ោយប៉ែត ត្រូវបានគេប្រកាសលក់ ក្នុង១ ម៉ែត្រក្រឡា ២០០ ដុល្លា ។
ហេតុអ្វីមិនទុកដីនេះ កសាងសម្រាប់ជាគុណប្រយោជន៍ក្នុងមូលដ្ឋាន ?! ចាំបាច់លក់ចែកលុយគ្នាធ្វើអ្វី ?!
និយាយទៅបាត់បង់ផលប្រយោជន៍គេ គេហាមមិនឱ្យនិយាយហើយបើយើងជាមន្រ្តីមូលដ្ឋានមិនហ៊ាននិយាយពីភាពត្រឹមត្រូវ កុំធ្វើមន្រ្តី បើគេមិនឱ្យយើងធ្វើមន្រ្តី យើងមានតែទៅធ្វើចំការ

លើកទី២ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤
ក្នុងនាមរូបខ្ញុំបាទជាមន្រ្តីមូលដ្ឋានសូមគោរពអនុញ្ញាតស្នើសុំ ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះជួយខេត្តបន្ទាយមានជ័យ
ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បន្ទាយមានជ័យ
ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ
ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត
លោកអភិបាលក្រុង
មេត្តាជួយការពារ និងរក្សាដីស្រះទឹក (ស្រះទឹក៥០)ដែលជាដីបម្រុងរបស់រដ្ឋ ទុកសម្រាប់ក៏សាងជាតំបន់រដ្ឋបាលក្នុងមូលដ្ឋាន ជាគុណប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ដោយក្តីអនុគ្រោះបំផុត ។ ដោយមូលហេតុ មានឧកញ៉ាម្នាក់នៅក្រុងសិរីសោភ័ណ តាំងខ្លួនជាដីរបស់ខ្លួន ហើយបានរៀបចំកសាងឯកសារដាក់លក់ទៅឱ្យបុគ្គលម្នាក់ទៀត ។

លើកទី៣ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤
“ ដីស្រះទឹក៥០ ជាដីបម្រុងរបស់រដ្ឋនៅក្រុងប៉ោយប៉ែត បច្ចុប្បន្នមិនទាន់បានចុះបញ្ជីជាប័ណ្ណកម្មសិទ្ធិទៅឱ្យបុគ្គលណាមួយនៅឡើយទេ ហើយករណីដីស្រះទឹកនេះ ឯកឧត្តមអភិបាលខេត្តរដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយប៉ែត ពុំមានការពាក់ព័ន្ធក្នុងការលក់ដីនេះឡើយ ។
ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត និងមន្រ្តីមូលដ្ឋានដូចជារូបខ្ញុំបាទ ក៏ដូចជាមន្រ្តីដទៃទៀត រងចាំមើលថា តើថ្នាក់ដឹកនាំថែរក្សាការពារដីនេះទុកជាសម្បត្តិរដ្ឋបានដែរឫទេ ?! “

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់បុគ្គលពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕

Theme images by Radius Images. Powered by Blogger.