អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! តាមសេចក្តីរាយកាណ៍ ពេលនេះ សមត្ថិកិច្ចឃាត់ខ្លួន លោកសាន់ សុធាវុធ ប្រធានមន្ទីរពេទ្យ ករណី វាយប្រពន្ធ យកទៅចាត់ការ​តាមនីតិវីធីច្បាប់ - Read News TV

តាមសេចក្តីរាយកាណ៍ ពេលនេះ សមត្ថិកិច្ចឃាត់ខ្លួន លោកសាន់ សុធាវុធ ប្រធានមន្ទីរពេទ្យ ករណី វាយប្រពន្ធ យកទៅចាត់ការ​តាមនីតិវីធីច្បាប់

ខេត្តស្វាយរៀង ៖ ទីបំផុត! លោកគ្រូពេទ្យឈ្មោះ សាន់ សុធាវុធ ជាវេជ្ជបណ្ឌិតជំនាញ មានតួនាទីជាប្រធានមន្ទីរពេទ្យ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រុំ បានឃាត់ខ្លួនរួចហើយ ពាក់ព័ន្ធករណីវាយដំច្រំធាក់ប្រពន្ធស្ទើរដាច់ខ្យល់ ។

តាមប្រភពបែកធ្លាយបានឱ្យដឹងថា វេជ្ជបណ្ឌិតជំនាញ សាន់ សុធាវុធ មានតួនាទីជាប្រធានមន្ទីរពេទ្យ បានដើរលេងផឹកស៊ីយប់ស្ទើររាល់ថ្ងៃ ។

ជាក់ស្តែង វេជ្ជបណ្ឌិតជំនាញរូបនេះ គ្រាន់តែបានឮដំណឹងថា មានទូរសព្ទពីបុគ្គលិកម្នាក់បានប្រាប់ថា ប្រពន្ធលោកប្រធានប្រាប់ប្រពន្ធខ្ញុំ កុំឱ្យខ្ញុំនាំលោកប្រធានដើរផឹក សូមលោកប្រធានប្រដៅប្រពន្ធលោកប្រធានផង ខ្ញុំមិនបាននាំលោកប្រធានដើរផឹកទេ កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៤ យប់ម៉ោង១១ ។ ស្រាប់តែលោកប្រធានមន្ទីរពេទ្យរូបនោះ មានការខឹងសម្បារយ៉ាងខ្លាំង មកដល់ផ្ទះក៏ជេរម្ដាយជេរប្រពន្ធរហូតឈានដល់ប្រើហិ.ង្សាលើប្រពន្ធយ៉ាងព្រៃផ្សៃ៕

ផ្សាយលេខមុន៖ ស្រ្តីជាភរិយា ប្តឹងសមត្ថកិច្ច ពី លោក សាន់ សុធាវុធ ប្រធានមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល លើករណីហឹង្សាវាយធ្វើបាប






Theme images by Radius Images. Powered by Blogger.