អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! រដ្ឋមន្រ្តីបរិស្ថាន៖​ យុទ្ធនាការ​ ”កម្ពុជាស្អាត ខ្មែរធ្វើបាន”​ គឺមានសារៈសំខាន់​ នឹងជួយឱ្យប្រទេសស្អាត រស់នៅស្អាត និងទាក់ទាញភ្ញៀវទេសចរណ៍ - Read News TV

រដ្ឋមន្រ្តីបរិស្ថាន៖​ យុទ្ធនាការ​ ”កម្ពុជាស្អាត ខ្មែរធ្វើបាន”​ គឺមានសារៈសំខាន់​ នឹងជួយឱ្យប្រទេសស្អាត រស់នៅស្អាត និងទាក់ទាញភ្ញៀវទេសចរណ៍

ត្បូងឃ្មុំ៖​ ក្នុងយុទ្ធនាការថ្មីដែលមានឈ្មោះថា​ ”កម្ពុជាស្អាត ខ្មែរធ្វើបាន”​ ជាកម្មវិធីមួយដែលមានសារៈសំខាន់ ចំពោះប្រជាពលរដ្ឋដោយក្នុងនេះក្រៅពីជួយឱ្យប្រទេសស្អាត ភូមិឃុំស្អាត​ ហើយនៅជួយឱ្យទាក់ទាញវិស័យទេសចរណ៍ថែមទៀត។​ លោកលេីកឡេីងដូចនេះ​ ក្នុងពីធីប្រកាសបើកយុទ្ធនាការកម្ពុជាស្អាត ខ្មែរធ្វើបាន នៅទូទាំងស្រុកអូរាំងឪនៅព្រឹកថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ ២០២៤​។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ បានឱ្យដឹងថា​ ក្នុងយុទ្ធនាការថ្មីនេះសង្ឃឹមថា​ នឹងទទួលជោគជ័យបន្ថែមទៀត​ ក្រោយពីយុទ្ធនាការកាត់បន្ថយប្លាស្ទិកប្រើពេលមិនដល់មួយឆ្នាំដោយទទួលបានជោគជ័យរួចមក។​ សម្រាប់យុទ្ធនាការថ្មីនេះក្រសួងរំពឹងថា​ អាចនឹងទទួលជោគជ័យក្នុងរយៈពេល១ឆ្នាំ​ ដោយជោគជ័យនេះគឺ​ សំដៅទៅលើតាមភូមិទូទាំងប្រទេសកម្ពុជារួមគ្នាចេញមកសម្អាតជុំវិញផ្ទះ ជុំវិញសាលារៀន មន្ទីរពេទ្យ វត្តអារាមដែលពេលនោះប្រទេសយើងនឹងស្អាតហើយ។

លោក បណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់បន្ថែមថា ផ្តើមចេញពីស្រុកអូរាំងឪ និងផ្តើមដាក់ចេញនៅយុទ្ធនាការ ថ្ងៃនេះខ្ញុំមិនប្រើប្រាសថង់ផ្លាសស្ទិក រហូតដល់ពេលនេះមានប្រជាជនជាងពាក់កណ្តាល​ ពោលគឺ​ លើសពី៥០ភាគរយ​ បានរួមគ្នាកាត់បន្ថយប្រើប្រាស់ប្លាស្ទិកដែលទាំងនេះបង្ហាញថា​ ពួកគាត់បានយល់ពីផលប៉ះពាល់បា្លស្ទិក។

តាមរយៈយុទ្ធនាការកាត់បន្ថយប្លាស្ទិកកន្លងមកឃើញថាចំនួនថង់បា្លស្ទិកនាំចូលប្រទេសកម្ពុជាកន្លងមកមានចំនួន៧៥%ហើយ ដោយក្នុងនេះនៅសល់តែ២៥ភាគរយទៀតទេ។​ ដូចនេះដល់ពេលពលរដ្ឋចេញមកសម្អាតតាមភូមិឃុំហើយ​ នឹងមិនជោគជ័យ១០០%ទេ តែយ៉ាងហោចណាស់ក៏៨០ទៅ៩០%ដែរ។

លោក អ៊ាង សុផល្លែត បានថ្លែងបញ្ជាក់ថា​ សម្រាប់យុទ្ធនាការថ្មីនេះ ដល់ពេលចេញមកសំអាតតាមផ្លូវ តាមផ្ទះត្រូវតែជួយគ្នា។
ក្រសួងបរិស្ថានបានបើកយុទ្ធនាការថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ​ ជាយុទ្ធនាការដើម្បីកាត់បន្ថយដល់កម្រឹតមួយ ដែលថាថង់ប្លាស្ទិកបោះចោលបានលើសចំនួន៥០% នៃចំនួនប្រជាជនកម្ពុជា ដើម្បីដាក់យុទ្ធនាការបន្ត សម្អាតកម្ពុជា ខ្មែរធ្វើបាន ដើម្បីឱ្យកាត់បន្ថយឱ្យច្រើនជាអតិបរិមាសិន បើកាត់បន្ថយមិនបានច្រើន មិនបានលើស៥០ភាគរយនោះ ប្រមូលសំអាតក៏អត់ជោគជ័យដែរ មានន័យថា​ ការពារសិន ហើយព្យាបាល ហើយកម្ពុជាស្អាត ខ្មែរធ្វើបានគឺ​ជាជោគជ័យរបស់ខ្មែរ៕

Theme images by Radius Images. Powered by Blogger.