អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណិត្តទី៤ នៅខេត្តបន្ទាយមានជ័យ បិទបញ្ចប់ដោយរលូន ដោយគ្មានអវត្តមានអង្គបោះឆ្នោតណាម្នាក់ឡើយ - Read News TV

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណិត្តទី៤ នៅខេត្តបន្ទាយមានជ័យ បិទបញ្ចប់ដោយរលូន ដោយគ្មានអវត្តមានអង្គបោះឆ្នោតណាម្នាក់ឡើយ

បន្ទាយមានជ័យ៖ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក និងខេត្តអាណិត្តទី៤ នៅការិយាល័យទាំង ៩ស្រុក ក្រុង នៃខេត្តបន្ទាយមានជ័យ បានបិទបញ្ចប់ទៅដោយរលូន មានសណ្តាប់ធ្នាប់ និងសន្តិសុខល្អ ក្នុងបរិយាកាសល្អប្រសើរ តាមបែបប្រជាធិបតេយ្យ និងយុត្តិធម៌ត្រឹមត្រូវ។ ជាការកត់សម្គាល់ អង្គបោះឆ្នោត គឺវត្តមានគ្រប់ចំនួនបានទៅបោះឆ្នោត ទោះបីមានខ្លះឈឺ និងខ្លះជរា ក៏ដោយ។

ដំណើរការបោះឆ្នោតពីម៉ោង ៧ព្រឹក ថ្ងៃអាទិត្យទី ២៦ខែឧសភាឆ្នាំ២០២៤។ ខណៈការរាប់សន្លឹកឆ្នោតទាំង ២ប្រភេទ គឺសន្លឹកឆ្នោតជ្រើរើសក្រុមប្រឹក្សាស្រុក ក្រុង និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត បានចប់នៅចន្លោះម៉ោង ៩:៣០នាទី ដល់ម៉ោង ១០:៣០នាទីព្រឹក ទៅតាមការិយាល័យដែលមានអង្គបោះឆ្នោតច្រើន ឬតិច។ ពោលគឺបានដឹកជញ្ជូនសន្លឹកឆ្នោត និងសម្ភារ:ការិយាល័យពីការិយាល័យទៅស្នាក់ការគណ:កម្មការបោះឆ្នោតខេត្ត។ ពោលគឺត្រូវចប់មុនដល់ម៉ោង ៣រសៀល ថ្ងៃអាទិត្យទី ២៦ខែឧសភា ឆ្នាំ២០២៤។
បើតាមលោក យ៉ង់ ស័ក្តិ ប្រធានគណ:កម្មាធិការខេត្តរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កងកម្លាំងនគរបាល អាវុធហត្ថ ត្រូវបានដាក់ឲ្យការពារ សម្រួលសណ្តាប់ធ្នាប់។ ឯភ្នាក់ងារសង្កេតការណ៍មកពីគណបក្សនយោបាយ និងមកពីអង្គការ សមាគម ក្រៅរដ្ឋាភិបាល និងអ្នកសារព័ត៌មាន បានចូលរួមសង្កេតការណ៍ និងយកព័ត៌មានផងដែរ។
សូមបញ្ជាក់ថា: នៅខេត្តបន្ទាយមានជ័យមានគណបក្សចំនួន ៥បានចុះឈ្មោះបោះឆ្នោត ក្នុងនោះរួមមាន៖ ១. គណបក្សប្រជាជនកម្ពុជា ២. គណបក្សឆន្ទ:ខ្មែរ ៣. គណបក្សហ្វ៊ុនស៊ិនប៉ិច ៤. គណបក្សខ្មែររួបរួមជាតិ និង៥. គណបក្សកម្លាំងជាតិ។ រីឯសមាសភាពអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់សរុប ៥៣៣នាក់៕

Theme images by Radius Images. Powered by Blogger.