អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សមត្ថកិច្ចកំពុងស្វែងរកជនសង្ស័យដែលបានកាប់សម្លាប់ស្រី្តជាម្ចាស់បំណុលម្នាក់នៅខេត្តកណ្តាលនៅក្នុងហេតុការណ៍ជម្លោះរឿងជំពាក់ចំនួន៣៦ម៉ឺនរៀល (មានវិដេអូ) - Read News TV

សមត្ថកិច្ចកំពុងស្វែងរកជនសង្ស័យដែលបានកាប់សម្លាប់ស្រី្តជាម្ចាស់បំណុលម្នាក់នៅខេត្តកណ្តាលនៅក្នុងហេតុការណ៍ជម្លោះរឿងជំពាក់ចំនួន៣៦ម៉ឺនរៀល (មានវិដេអូ)

កណ្តាល៖ សមត្ថកិច្ចកំពុងស្វែងរកជនសង្ស័យដែលបានកាប់សម្លាប់ស្រី្តជាម្ចាស់បំណុលម្នាក់នៅខេត្តកណ្តាលនៅក្នុងហេតុការណ៍ជម្លោះរឿងជំពាក់ចំនួន៣៦ម៉ឺនរៀល ។

ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ ហាន មី ភេទ ស្រីអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ត្រូវបានកូនបំណុលរបស់ខ្លួនកាប់បណ្តាលឱ្យស្លាប់នៅក្នុងថ្លុកឈាម ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥កន្លះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិពោធិលើ ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបាន ទៅផ្ទះរបស់ជនសង្សយ័ឈ្មោះ ឡុង ឈាវ ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរជាជាងដែក ដើម្បីទាលុយចំនួន៣៦ម៉ឺនរៀល ដែលជនសង្ស័យបានជំបាក់។

ជនសង្ស័យឆ្លើយថាមិនទាន់មានលុយទេ ចាំបើកប្រាក់ខែសិន ក៏បង្កើតទៅជាជម្លោះទាស់ពាក្យសម្តីគ្នាភ្លាមៗនោះជនសង្ស័យបានទាញយកកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះត្រូវចំសៀតផ្កាមួយកាំបិត បណ្តាលឱ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាមតែម្តង។ សមត្ថកិច្ចបានឱ្យដឹងថា ក្រោយធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះរួច ជនសង្ស័យបានជិះម៉ូតូគប់ជ្រុងមួយគ្រឿងគេចខ្លួនចេញពីផ្ទះតែម្តង។

កម្លាំងសមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌ ស្រុកកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្សយ័ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕








Theme images by Radius Images. Powered by Blogger.