អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់បណ្តាលឲ្យផ្ទះពលរដ្ឋរំលំ និងប៉ើងដំបូល១៨ខ្នងផ្ទះនៅស្រុកថ្មពួក - Read News TV

ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់បណ្តាលឲ្យផ្ទះពលរដ្ឋរំលំ និងប៉ើងដំបូល១៨ខ្នងផ្ទះនៅស្រុកថ្មពួក

បន្ទាយមានជ័យ ៖ ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់បណ្តាលប៉ះពាល់២ឃុំ ខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋរំលំ និងប៉ើងដំបូលផ្ទះចំនួន១៨ខ្នងផ្ទះនៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅស្រុកថ្មពួក ។

លោក អែម សុខា អភិបាលស្រុកថ្មពួក បានប្រាប់ថា ៖ ភ្លៀងមួយមេធំលាយឡំដោយខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ះពាល់២ឃុំ និងខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋរំលំទាំងស្រុង និងប៉ើងដំបូលអស់ចំនួន១៨ខ្នង ក្នុងនោះមានឃុំគំរូ ប៉ះពាល់ចំនួន៦ខ្នង និងឃុំថ្មពួកប៉ះពាល់១២ខ្នងដែលរងការខូចខាតធ្ងន់ធ្ងរមានបាក់ និងរំលំទាំងស្រុង៨ខ្នងផ្ទះ រងខូចខាតគោយន្តកន្ត្រៃ១គ្រឿងដែលផ្ទះរំលំសង្កត់ ។

លោកបានបញ្ជាក់ថា ៖ ភ្លៀងធ្លាក់មួយធំរយៈពេលជាង១ម៉ោងក្រមដណ្តប់២ឃុំ មានឃុំគំរូ ឃុំថ្មពួក ដែលមានភ្លៀងធ្លាក់ ចាប់ពីម៉ោង៣រហូតដល់ម៉ោង៤ល្ងាច ហើយមានលាយឡំដោយខ្យល់កន្ត្រាក់ បណ្តាលប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋ២ឃុំ ចំនួន១៨ខ្នងផ្ទះ ដែលរំលំនិងប៉ើងដំបូល និងជញ្ជាំងបណ្តាលខូចខាត ។

លោក អែម សុខា បានបញ្ជាក់ថា ៖ ក្រោយភ្លៀងធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋ២ឃុំ ស្រុកថ្មពួក លោកនិងមន្ត្រីក្រោមឱវាទរួមជាមួយកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងស្រុក និងកម្លាំងនគរបាលស្រុក កម្លាំងរាជអាវុធហត្ថស្រុកបានចុះទៅពិនិត្យ និងជួយរុះរើរៀបចំទុកដាក់សម្ភារៈជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ជិត២០ខ្នងផ្ទះអាចព្រឹកឡើងសុំកម្លាំងចុះជួយអន្តរាគមន៍ជួសជុល

ឡើងវិញ ៕













Theme images by Radius Images. Powered by Blogger.