អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ជាស្នងការនគរបាលខេត្តកំពង់ឆ្នាំង ជំនួសឧត្តមសេនីយ៍ទោ ខូវ លី - Read News TV

ប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ជាស្នងការនគរបាលខេត្តកំពង់ឆ្នាំង ជំនួសឧត្តមសេនីយ៍ទោ ខូវ លី

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៩ ខែមេសារ ឆ្នាំ២០២៤នេះ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ អភិសន្តិបណ្ឌិត​ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តម ស៉ីវ រុន ប្រធានក្រុមប្រឹក្សា និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ជាស្នងការនគរបាលខេត្តកំពង់ឆ្នាំង។

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត អតីតស្នងការនគរបាលខេត្តសៀមរាប ត្រូវផ្លាស់ប្ដូរទៅកាន់តំណែងជា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ខណៈលោកឧត្តមសេនីយ៍ទោ ខូវ លី ត្រូវទៅកាន់តំណែងជាស្នងការនគរបាលខេត្តឧត្តរមានជ័យ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានដាក់ចេញនូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖

*ទី១៖ ត្រូវបន្ដរក្សាសាមគ្គីភាពផ្ទៃក្នុង កសាងហេដ្ឋារចនាសម្ព័ន្ធរបស់អង្គភាព និងពង្រឹងតួនាទីដឹកនាំកម្លាំងទទួលខុសត្រូវផែនសន្តិសុខ

*ទី២៖ ត្រូវដឹងសុខទុក្ខមន្ត្រីក្រោមឱវាទរួមទាំងមន្ត្រីចូលនិវត្តន៍ផងដែរ និងចុះសួរសុខទុក្ខ។ ពិនិត្យរចនាសម្ព័ន្ធធនធានមនុស្ស​ សុខុមាលភាពទាំងកន្លែងធ្វេីការ​ កន្លែងស្នាក់នៅ ដាក់កម្លាំងប្រចាំការ និងលេខទូរស័ព្ទទទួលសំណេី និងសំណូមពរពីប្រជាពលរដ្ឋនៅពេលដែលពួកគាត់ត្រូវការអន្តរាគមន៍ផ្សេងៗ។ បញ្ហាគ្រឿងញៀន ត្រូវសម្អាតផ្ទះរបស់យេីជាមុនសិន ហើយបញ្ហាគ្រឿងញៀននេះ គឺត្រូវចាំនូវពាក្យស្លោក៣កុំ ១រាយការណ៍។

*ទី៣៖ ពង្រឹងអធិការដ្ឋាន ដោយស្នងការនគរបាលតែងតាំងថ្មី ត្រូវចុះទៅតាមប៉ុស្តិ៍ទាំង២៤ បញ្ជាការដឹកនាំពង្រឹងប៉ុស្តិ៍ឲ្យបានល្អ​ កែប្រែឥរិយាបថ ត្រូវមានគុណធម៌ សីលធម៌ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

*ទី៤៖ ត្រូវតាមដានក្តាប់មុខសញ្ញាគ្រឿងញៀនគ្រប់ប្រភេទ​ ស្រាវជ្រាវក្រុមបង្កប់ល្បែងអនឡាញ, ក្មេងទំនេីងមុខសញ្ញាចេញពីពន្ធនាគារ​, បន្តចាត់វិធានការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បង្កេីនការអប់រំពីគ្រោះថ្នាក់អគ្គិភ័យ។

*ទី៥៖ ពង្រឹងកិច្ចសហប្រតិបត្តការជាមយប្រទេសជិតខាង​ ទប់ស្កាត់ការលួចឆ្លងដែន បង្កលក្ខណៈដល់ប្រជាពលរដ្ឋទាំងសងខាងឆ្លងដែនដោយស្របច្បាប់, បន្តវប្បធម៌សន្ទនា មិនត្រូវបង្កបញ្ហាណាមួយនៅតាមព្រំដែន។ បន្តពង្រឹងចុះសួរសុខទុក្ខកម្លាំងវរនគរបាលការពារព្រំដែន ពិសេសបន្តការហ្វឹកហាត់កម្រិតបច្ចេកទេស​ ជំនាញ​ វគ្គបណ្តុះបណ្តាលផែនទីរយៈពេល៣ខែ។

*ទី៦៖ គ្រប់ក្រុងស្រុកឃុំសង្កាត់ បង្កេីនប្រជាការពារដេីម្បីជួយដល់កម្លាំងអនុវត្តច្បាប់​ ដេីម្បីឲ្យមន្ត្រីអនុវត្តច្បាប់ជួយការងារប៉ុស្តិ៍នគរបាល ត្រូវមានសាមគ្គីភាពផ្ទៃក្នុងរវាងមន្ត្រីទាំងអស់ និងថ្នាក់ដឹកនាំ។ ទទួលបានការវាយប្រហារពីខាងក្រៅ ត្រូវធ្វេីការបន្សាបតាមរយៈអ្នកនាំពាក្យដេីម្បីឆ្លេីយតបទាន់ពេលវេលា។







Theme images by Radius Images. Powered by Blogger.