អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ក្រសួងការងារ ៖ ​ប្រជាពលរដ្ឋ​ខ្មែរ​ ចំនួន ៧៨ ​នាក់ ដែល​បាន​ចាញ់បោក​មេខ្យល់​នាំ​ទៅ​ធ្វើការនៅ​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត ត្រូវបានសង្គ្រោះ - Read News TV

ក្រសួងការងារ ៖ ​ប្រជាពលរដ្ឋ​ខ្មែរ​ ចំនួន ៧៨ ​នាក់ ដែល​បាន​ចាញ់បោក​មេខ្យល់​នាំ​ទៅ​ធ្វើការនៅ​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត ត្រូវបានសង្គ្រោះ

រាជធានីភ្នំពេញ ៖ ក្រោយ​ការ​ទទួល​បាន​ព័ត៌មាន​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក៏​ដូច​ជា​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត ដែល​មាន​និវេសនដ្ឋាន​ទីក្រុង​គែរ ប្រទេស​អេ​ហ្ស៊ី​ប បាន​ទំនាក់ទំនង​រក​ឃើញ​ទីតាំង ហើយ កំពុង​រៀបចំ​សំបុត្រ​យន្តហោះ​ជូន​បងប្អូន​ឱ្យ​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី ​១៩ ខែមេសា ចំនួន ២៩ ​នាក់​, នៅ​ថ្ងៃ​ទី​ ២០ ខែមេសា ឆ្នាំ ​២០២៤ ចំនួន ២៧​ នាក់​, និង​ថ្ងៃ​ចុង​ក្រោយ​គឺ​ថ្ងៃ​ទី ​២១ ខែមេសា ឆ្នាំ ​២០២៤ ចំនួន ២២​ នាក់ ​។

សូម​ជម្រាប​ថា​បងប្អូន​ប្រជាពលរដ្ឋ​ទាំង ៧៨​ នាក់​នេះ មាន​ចំនួន ៥១ ​នាក់ កំពុង​ស្ថិត​នៅ​ទីក្រុង Jeddah ចំនួន ១៥​ នាក់ កំពុង​ស្ថិត​នៅ​រាជធានី Riyadh និង​ចំនួន ១២ ​នាក់ កំពុង​ស្ថិត​នៅ​ទីក្រុង Dammam នៃ​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត​ ។ បច្ចុប្បន្ន​បងប្អូន​បាន​ស្ថិត​នៅ​ក្នុង​កន្លែង​ប្រមូលផ្តុំ​តាម​ទីក្រុង​នីមួយ​ៗ ដើម្បី​រង់ចាំ​ការ​រៀបចំ​សំបុត្រ​យន្តហោះ ​។ ក្នុងអំឡុងពេល​រង់ចាំ​នេះ ឯកឧត្តម អ៊ុ​ក សា​រុន អគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត នឹង​ទទួល​សម្របសម្រួល​បន្ថែម​ជាមួយ​មន្ត្រី​អន្តោ​ប្រេវ​សន៍​នៃ​ប្រទេស​ម្ចាស់ផ្ទះ​ដើម្បី​បំពេញ​ឯកសារ​ផ្សេង​ៗ និង​សម្រួល​លើ​ការ​ហូប​ចុក និង​ស្នាក់​នៅ​របស់​បងប្អូន ​។

សម្រាប់​បងប្អូន​ដែល​កំពុង​ស្ថិត​នៅ​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត ហើយ​មាន​បំណង​ទាក់ទង​លម្អិត​គឺ​អាច​ទំនាក់ទំនង​ទៅ​លោក សុះ ហ៊ី​ម តាម​រយៈ​ទូរ​សព្ទ​លេខ +966 5804 65578 ឬ​ទាក់ទង​ទៅ​ឯកឧត្តម អ៊ុ​ក សា​រុន ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ផ្ទាល់​តាម​រយៈ WhatsApp និង Telegram: +2011 5627 9999 និង +966 56 590 3370​ ។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នឹង​បន្ត​តាមដាន សម្រប​សម្រួលការ​ធ្វើ​មាតុភូមិ​និវត្ត​របស់​បងប្អូន​ជា​បន្ត​ទៀត​ ៕





Theme images by Radius Images. Powered by Blogger.