អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! រថយន្តស្នងការ​រង​ខេត្តសៀមរាបម្នាក់បុករឺម៉ក​កង់បី​ដឹក​ព្រះសង្ឃនិងភ្ញៀវ របួសរដូករណែល​ពេញផ្លូវ​ - Read News TV

រថយន្តស្នងការ​រង​ខេត្តសៀមរាបម្នាក់បុករឺម៉ក​កង់បី​ដឹក​ព្រះសង្ឃនិងភ្ញៀវ របួសរដូករណែល​ពេញផ្លូវ​

សៀមរាប ៖ រថយន្តLexus RX330 មួយគ្រឿង ដែលគេស្គាល់ជារបស់​លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការ​រង ទទួលដឹកនាំការិយា​ល័យ​នគរបាលបច្ចេកទេស និងវិទ្យា​សាស្ត្រ​ខេត្តសៀមរាប បើកលឿនជ្រុលបុកម៉ូតូសណ្តោងរុឺម៉ក ខ្ទាតទៅបោកផ្ទប់ដើមឈើ បណ្តាលឱ្យព្រះសង្ឃ៤អង្គរងរបួស ជនបរទេសម្នាក់ របួសធ្ងន់ និងអ្នកបើករុឺម៉ក រងរបួសស្រាល កាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវទៅភ្នំបូក ត្រង់ចំណុចខាងកើតប្រាសាទបន្ទាយសំរ៉ែ ២០០ម៉ែត្រ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ម៉ូតូសណ្តោងរុឺម៉ក បើកបរដោយបុរសម្នាក់ ដឹកព្រះសង្ឃ៤អង្គ និងជនបរទេសម្នាក់ ធ្វើដំណើរទេសចរណ៍ ស្រាប់តែរថយន្តបង្ក ម៉ាកLexus RX330 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AG-0486 បើកបរដោយបើកបរដោយឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ភេទ​ប្រុស អាយុ​៥៣ឆ្នាំ ​តួនាទីជា​ស្នងការ​រង ទទួលដឹកនាំការិយា​ល័យ នគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ ខេត្តសៀមរាប លឿនជ្រុលទៅបុក ខ្ទាតទៅផ្ទប់នឹងដើមឈើ បណ្តាលឱ្យរងរបួស ព្រះសង្ឃ៣អង្គ និងជនបរទេស១នាក់ រងរបួសធ្ងន់ ចំណែកព្រះសង្ឃ១នាក់ និងអ្នកបើករុឺម៉កម្នាក់ទៀត រងរបួសស្រាល ។


បើតាម​ប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹង​បន្ត​ថា រថយន្តមួយគ្រឿងម៉ាក LUXES RX330 បើកបរមានទិសដៅពីកើតទៅលិច ក៏​បុកម៉ូតូ​រ៉ឺម៉កកង់បី​មួយគ្រឿងមានដឹកព្រះសង្ឃនិងភ្ញៀវទេសចរ ធ្វើដំណើរ​ក្នុងទិសដៅ​ស្របទិសគ្នា


ក្រោយកើតហេតុ ព្រះសង្ឃរងគ្រោះ និងជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកមធ្យោបាយ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការខេត្ត រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕








Theme images by Radius Images. Powered by Blogger.