ជនជាតិចិនម្នាក់ ត្រូវគេចាក់១៦កាំបិតរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់ ក្រោយមានករណីហិង្សា រវាងជនជាតិចិន២ក្រុម នៅក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ ៖ បើតាមរបាយការណ៍សមត្ថកិច្ចឲ្យដឹងថា កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង២០.០០នាទី មានករណីហិង្សា មានស្ថានទម្ងន់ទោស នៅចំណុចកាសុីណូ ណានហៃ ស្ថិតភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ (ជាន់ទី៣ ហាងបាយ) ដែលបង្កឡើងដោយជនជាតិចិន២ក្រុម មិនទាន់ស្គាល់អត្តសញ្ញាណ។
ក្នុងករណីអំពើហិង្សានេះបណ្តាលឱ្យជនរងគ្រោះចំនួន០១នាក់ ភេទប្រុស ជនជាតិ រងរបួសធ្ងន់បញ្ចូនទៅសង្គ្រោះនៅមន្ទីពេទ្យឯកជនចិន ផុងជិ។ រីឯជនបង្កនិងបក្សពួករត់គេចខ្លួនបាត់។បច្ចុប្បន្នឃាត់ខ្លួនមនុស្សម្នាក់ ជនជាតិខ្មែរ (អ្នកបើកបររថយន្ត) និងដកហូតបានរថយន្ត០១គ្រឿង ។
ក្រោយពីមានហេតុការណ៍វាយតប់គ្នាទៅវិញទៅមកបានបង្កឲ្យជនជាតិចិនពីរនាក់ដេកស្ដូកស្ដឹង ម្នាក់រងរបួសធ្ងន់ ដោយត្រូវជនជាតិចិនម្ខាងទៀត ចាក់ត្រូវ១៦កាំបិត និងម្នាក់ទៀតបែកក្បាលដួលសន្លប់នៅកន្លែងកើតហេតុ រួមជាមួយអង្គរក្សដែលជាជនជាតិខ្មែរ ត្រូវក្បាលរងរបួសស្រាល ត្រូវបានបញ្ជូននៅមន្ទីរពេទ្យ។ ដោយឡែកភាគីបង្ក កំពុងគេចខ្លួនក្រោយធ្វើសកម្មភាពរួច។
ចំពោះករណីបង្កហិង្សានេះផងដែរ ឧត្តមសេនីយ៍ត្រីណុប បញ្ញា ស្នងការរងទទួលផែនបទល្មើសព្រហ្ម ទណ្ឌបានបញ្ជាក់ថា ចំពោះករណីនេះពិតជាបានកើតឡើងពិតមែន ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងចុះធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវ នៅទីកន្លែងកើតហេតុជាក់ស្តែងដើម្បីអនុវត្តបន្តទៅតាមនីតិវិធីច្បាប់៕


Post a Comment