អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញប្រកាសចូលកាន់តំណែង អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលសណ្តាប់ធ្នាប់សាធារណៈ, ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ - Read News TV

នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញប្រកាសចូលកាន់តំណែង អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលសណ្តាប់ធ្នាប់សាធារណៈ, ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំណុះអគ្គស្នងការនគរបាលជាតិ។

នាយនគរបាលដែលត្រូវផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ហើយប្រកាសចូលកាន់តំណែងនៅពេលនេះ ចំនួន៣រូប រួមមាន៖

*ទី១៖ លោកឧត្តមសេនីយ៍ទោ ជា សណ្តាប់ ជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលសណ្តាប់ធ្នាប់សាធារណៈ

*ទី២៖ លោកឧត្តមសេនីយ៍ទោ សុក សំបូរ ជាប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន

*ទី៣៖ លោកឧត្តមសេនីយ៍ត្រី សែម គន្ធា ជាប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ និងបំពាក់ឋានន្ដរស័ក្ដិថ្នាក់ ឧត្តមសេនីយ៍ទោ៕










Theme images by Radius Images. Powered by Blogger.