អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ក្រុមជនអនាមិក (Hacker) រុស្ស៊ីលួចចូលប្រព័ន្ធ Software សំខាន់ៗរបស់ក្រុមហ៊ុន Microsoft - Read News TV

ក្រុមជនអនាមិក (Hacker) រុស្ស៊ីលួចចូលប្រព័ន្ធ Software សំខាន់ៗរបស់ក្រុមហ៊ុន Microsoft

សហអាម៉េរិក៖ បើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Microsoft បានឱ្យដឹងកាលពីថ្ងៃសុក្រកន្លងទៅនេះថា ក្រុម អនាមិក (Hacker) ដែលមានការគាំទ្រពីរដ្ឋាភិបាលរុស្ស៊ី បានសម្រេចជោគជ័យក្នុងការបំបែកចូលប្រព័ន្ធ Software ស្នូលសំខាន់ៗមួយចំនួនរបស់ក្រុមហ៊ុន Microsoft និងជាករណីប៉ះពាល់ធ្ងន់ធ្ងរមួយសម្រាប់សុវត្ថិភាពប្រព័ន្ធបច្ចេកវិទ្យា។

ប្រភពដដែលបានបន្តថា របាយការណ៍នេះធ្លាប់ត្រូវបានគេបើកបង្ហាញជាលើកដំបូងកាលពីចុងខែមករាកន្លងទៅ ប៉ុន្តែកាលនោះ Microsoft មិនបានបញ្ជាក់លម្អិតអំពីទំហំនៃផលប៉ះពាល់របស់សកម្មភាពប្រជ្រៀតចូលក្នុងប្រព័ន្ធទិន្នន័យក្រុម hacker ខាងលើនេះឡើយ។

ជុំវិញរឿងនេះ ក្រុមហ៊ុន Microsoft បាននិយាយថា ក្រុម Hacker របស់រុស្ស៊ីទំនងជាបានប្រើប្រាស់ទិន្នន័យ email របស់ក្រុមហ៊ុន Microsoft ដែលខ្លួនធ្លាប់បានលួចពីដំណាក់កាលដំបូងៗដើម្បីរកវិធីសាស្រ្តចូលទៅក្នុងសំណុំកូដកម្មវិធីប្រព័ន្ធ Software មួយចំនួនរបស់ក្រុមហ៊ុនមួយនេះ។

គួរជម្រាបថា សំណុំកូដ ឬ Source Code ប្រៀបបានជាគ្រោងឆ្អឹងខ្នងរបស់ប្រព័ន្ធ Software ដែលអាចឱ្យកម្មវិធីនីមួយៗដំណើរការបានជាធម្មតា ហើយជាទូទៅក្រុម Hacker តែងតែព្យាយាមរកវិធីសាស្រ្តដើម្បីប្រជ្រៀតចូលទិន្នន័យទាំងនោះ ដើម្បីអាចស្វែងយល់បានស៊ីជម្រៅអំពីលក្ខណៈរបស់វា និងសម្រាប់ភាពងាយស្រួលក្នុងការធើ្វសកម្មភាពវាយប្រហារនានាតាមប្រព័ន្ធអ៊ីនធឺណេតទៅលើបណ្តោញ Software ជារួម។

យ៉ាងណាមិញ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណពិតប្រាកដរបស់ក្រុម Hacker ខាងលើនេះទេ ប៉ុន្តែអ្នកជំនាញមួយចំនួនបានអះអាងថា ក្រុម Hacker មួយនេះធ្លាប់បានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពប្រមែប្រមូលទិន្នន័យសម្ងាត់ផ្សេងៗសម្រាប់រដ្ឋាភិបាលរុស្ស៊ី ៕ ប្រភព៖ BBC News



Theme images by Radius Images. Powered by Blogger.