អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! មន្ដ្រីអាវុធហត្ថម្នាក់ត្រូវថ្នាក់លើកោះហៅទៅសួរនាំ ក្រោយមានការបង្ហោះពាក់ព័ន្ធករណីឆបោក តាមបណ្ដាញសង្គម - Read News TV

មន្ដ្រីអាវុធហត្ថម្នាក់ត្រូវថ្នាក់លើកោះហៅទៅសួរនាំ ក្រោយមានការបង្ហោះពាក់ព័ន្ធករណីឆបោក តាមបណ្ដាញសង្គម

ភ្នំពេញ៖ ក្រោយឃើញការចែកចាយនៅតាមបណ្ដាញសង្គម ដោយភ្ជាប់ជាមួយរូបភាពមន្ដ្រីអាវុធហត្ថម្នាក់ ពាក់ព័ន្ធករណីឆបោកតាមបណ្ដាញសង្គមនោះ នៅពេលនេះសាមីខ្លួនត្រូវបានថ្នាក់លើកោះហៅទៅសួរនាំ ដើម្បីស្វែងរកការពិត។

លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងប្រាប់បណ្ដាញព័ត៌មានដ៏ធំក្រុងស្រុក នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ រូបភាពមន្ដ្រីអាវុធហត្ថដែលត្រូវបានគេយកទៅបង្ហោះ ដោយសារភ្ជាប់ជាមួយខ្លឹមសារឆបោកនោះឈ្មោះ រិទ្ធ ដារិន មានឋានន្ដរស័ក្ដិ ព្រិន្ទបាលឯក ជាបុគ្គលិកការិយាល័យផែនការ ជ្រើសរើស និងបណ្ដុះបណ្ដាល នៃស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ នៃស្នងការដ្ឋានកសាងកម្លាំង បានបញ្ជាក់ថា គណនីហ្វេសប៊ុក ឈ្មោះ Berry Single ពុំមែនជាគណនីហ្វេសប៊ុកពិតប្រាកដរបស់ឈ្មោះ រិទ្ធ ដារិន ទេ ( Fake Account) ហើយបានយករូបភាពចាស់ៗរបស់ រិទ្ធ ដារិន ទៅបង្ហោះ ធ្វើសកម្មភាពឆបោក។ គណនីពិតប្រាកដរបស់ រិទ្ធ ដារិន ប្រើប្រាស់សព្វថ្ងៃមានតែមួយ គឺ ឈ្មោះ «Berry Pakorn»

លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានអះអាងថា នៅពេលនេះលោករង់ចាំទទួលនូវភស្តុតាងណាដែលបញ្ជាក់ថា ព្រិន្ទបាលឯក រិទ្ធ ដារិន មានការពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកដូចការផ្សព្វផ្សាយនោះ៕




Theme images by Radius Images. Powered by Blogger.