អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! មន្ទីរធម្មការខេត្តកំពង់ចាម ឱ្យចុះសិក្សា រចនាបថរឿងកុដិវីឡា ក្នុងវត្តគិរីសាលវ័ន ស្រុកកំពង់សៀម ក្រោយផ្ទុះការិះគន់ - Read News TV

មន្ទីរធម្មការខេត្តកំពង់ចាម ឱ្យចុះសិក្សា រចនាបថរឿងកុដិវីឡា ក្នុងវត្តគិរីសាលវ័ន ស្រុកកំពង់សៀម ក្រោយផ្ទុះការិះគន់

កំពង់ចាម៖ ក្រោយពីផ្ទុះការរិះគន់បណ្តាញសង្គមរឿងកុដិវីឡានៅក្នុងស្រុកកំពង់សៀម នៅក្នុងវត្តគិរីសាលវ័ន ហៅវត្តថ្មីនេះ ស្ថិតក្នុងភូមិទ្រាន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម មន្ត្រីមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បានចាត់ឱ្យក្រុមការ​ងារ​ចុះសិក្សារចនាបថនៃការសាងសង់កុដិមួយនេះ​។

ព្រះអង្គ គង់ វិចិ្ឆកា អនុគណស្រុកកំពង់សៀម បានមានសង្ឃដិកាដែរថា ព្រះអង្គបាននិមន្តប្រាប់ទៅព្រះគ្រូចៅអធិការវត្តដែរពីរចនាបថកសាងកុដិ ដែលផ្ទុយពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ប៉ុន្តែព្រះគ្រូចៅ​អធិការវត្ត និងគណៈកម្មាធិការវត្តបានប្រាប់មកវិញ កុដិមួយ នេះមានប្លង់រចនាត្រឹមត្រូវហេីយ។

ព្រះអង្គ គង់ វិច្ឆិកា បានមានសង្ឃដិការទៀតថា សាលាអនុគណស្រុកកំពង់សៀម គ្មានសិទ្ធិបញ្ឈប់ឬផ្អាកការសាងគេឡេីយ ពោលគឺបានផ្តល់នូវឱវាទពីរចនាបថ ក្បួនខ្នាត ពីអ្វីទៅជាវត្តអារាម តែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះដែរ លោក រ៉េត សារ៉ាត ប្រធានមន្ទីរ ធម្មការ និងសាសនាខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់ថា វត្តអារាមដែលកសាងខុសរចនាបថនេះ លោកនឹងឲ្យក្រុមការងារចុះសិក្សាព្រោះថា ការកសាងកុដិមួយនេះ ព្រះគ្រូចៅអធិការ វត្ត រួមគណៈកម្មាធិការវត្ត បានកសាងតាំងពីឆ្នាំ២០១៨មក ខណៈលោកមិនទាន់ឡេីងជាប្រធានមន្ទីរមកម្ល៉េះ។

សូមបញ្ជាក់ថា កុដិដែលមានរចនាបថដូចវីឡាសម័យថ្មី គឺស្ថិតក្នុងវត្តគិរីសាលវ័ន ហៅវត្តថ្មី ក្នុងឃុំទ្រាន ស្រុកកំពង់​សៀម ខេត្តកំពង់ចាម ក្រោមការដឹក នាំសាងសង់ ពីព្រះគ្រូ ប៊ន ស្រឿន ជាព្រះចៅអធិការ វត្តគិរីសាលវ័ននេះ ដោយប្រេីប្រាស់រយៈពេលកសាងជាង៦ឆ្នាំដែលកសាងក្នុងអំឡុងឆ្នាំ២០១៨ មក ទេីបនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤នេះ ធ្វេីពិធីបុណ្យឆ្លង និងសមិទ្ធដាក់ឲ្យប្រេីប្រាស់ផងដែរ៕



Theme images by Radius Images. Powered by Blogger.