អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ត្រឹមមួយសប្ដាហ៍ផ្ទះប្រជាពលរដ្ឋ២៩ខ្នង រងការបំផ្លាញដោយអគ្គិភ័យនៅទូទាំងប្រទេស - Read News TV

ត្រឹមមួយសប្ដាហ៍ផ្ទះប្រជាពលរដ្ឋ២៩ខ្នង រងការបំផ្លាញដោយអគ្គិភ័យនៅទូទាំងប្រទេស

ភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០២៤នេះ អគ្គិភ័យកើតឡើងចំនួន២៧ករណី និងបានបំផ្លាញផ្ទះពលរដ្ឋចំនួន២៩ខ្នងនៅទូទាំងប្រទេស។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទៅ០៦ខែ កុម្ភៈ ឆ្នាំ២០២៤នេះ។

បើតាមលោក ទូច សុឃៈ (សុខៈ) ពីចំណែកនៃគ្រោះអគ្គិភ័យទាំង២៧ករណីនេះ បានបណ្ដាលឱ្យឆេះផ្ទះសម្បែងប្រជាពលរដ្ឋ ចំនួន២៩ខ្នង ក្រៅពីនេះក៏មានករណីឆេះព្រៃ៨កន្លែង និងករណីឆេះរោងបាយ រោងហូបអាហារ ចំបើង និងទីស្នាក់អាស្រ័យមួយចំនួនទៀតផងដែរ។


អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ទាំងនៅរាជធានីភ្នំពេញ ទីប្រជុំជន និងជនបទ បង្កើនការប្រុងប្រយត្នករណីគ្រោះអគ្គិភ័យ ពីព្រោះជារៀងរាល់ឆ្នាំ ក្នុងរដូវរំហើយនេះគ្រោះអគ្គិភ័យ តែងកើតឡើងញឹកញាប់ ដែលករណីខ្លះបណ្ដាលឱ្យមានជនរងគ្រោះដល់ស្លាប់ទៀតផង។ លោកបញ្ជាក់ថា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស សុខា តែងរំលឹកជារឿយៗដល់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំអង្គភាពជំនាញ ឱ្យបង្កើនការផ្សព្វផ្សាយអំពីវិធានការបង្ការការពារទប់ស្កាត់ ដល់ប្រជាពលរដ្ឋ។ លើសពីនេះ ចំពោះសមត្ថកិច្ចជំនាញ និងអាជ្ញាធរ គប្បីក្ដាប់ព័ត៌មានឱ្យលឿន និងចុះអន្តរាគមជាបន្ទាន់។


គួរំលឹកដែរថា កាលពីឆ្នាំ២០២៣ មាន គ្រោះអគ្គីភ័យ កើតឡើងសរុបចំនួន ៧ ៦ ១ លើក កើនឡើងលើសឆ្នាំ២០២២ ចំនួន១៤៣លើក បណ្តាល ឱ្យជនរងគ្រោះ ៥៤នាក់ស្លាប់ និង ៩៧នាក់ ផ្សេងទៀតរងរបួស ខូចខាតផ្ទះ ៥ ៧ ៩ខ្នង និងតូប ចំនួន ៥៧៕


Theme images by Radius Images. Powered by Blogger.