អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! គណបក្សប្រជាជនកម្ពុជា បានបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅតាមភូមិភាគទាំង៨ - Read News TV

គណបក្សប្រជាជនកម្ពុជា បានបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅតាមភូមិភាគទាំង៨

ភ្នំពេញ៖ តាមរបាយការណ៍ពីគណៈកម្មការ រាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានឲ្យដឹងថា៖ មានតែគណ បក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះបានហែក្បួនឃោសនាបោះឆ្នោត ដោយមានអ្នក ចូលរួមជាច្រើននៅ៧ រាជធានី- ខេត្ត នៃភូមិភាគចំនួន៥ គឺនៅរាជធានីភ្នំពេញ នៃភូមិភាគទី១ ខេត្តឧត្ដរមានជ័យ នៃភូមិ ភាគទី៤  ខេត្តកំពត នៃភូមិភាគទី៥ ខេត្ត ព្រៃវែង នៃភូមិភាគទី៦ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ នៃភូមិភាគទី៧នៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយសំរាប់ការបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នៃថ្ងៃដំបូងកាលពី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិមិញ។ 

គណៈកម្មការរាជធានី- ខេត្តរៀបចំការ បោះឆ្នោត (គធ.ខប) បានកត់សម្គាល់ឃើញថា៖គណបក្សប្រជាជនកម្ពុជា បានប្រារព្ធពិធីបើកយុទ្ធនាការឃោសនាបោះ ឆ្នោតនៅតាមភូមិភាគទាំង៨ ។ 

ដោយឡែកគណបក្សឆន្ទៈខ្មែរ បានធ្វើ សកម្មភាពជួបប្រជុំ និងចាក់មេក្រូផ្សព្វ ផ្សាយនៅទីស្នាក់ការគណបក្សមួយចំនួន និងនៅតាមផ្ទះសមាជិកគណបក្ស។ 

ចំណែកឯគណបក្សហ៊្វុនស៊ិនប៉ិចនិងគណ បក្សកម្លាំងជាតិ ពុំទាន់ធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅឡើយទេ។

ជារួម ដោយសារមានកិច្ចសហការល្អពី សំណាក់អាជ្ញាធរដែនដី កងកម្លាំងមាន សមត្ថកិច្ចជាមួយ(គធ.ខប) និងគណបក្សនយោបាយ ផងនោះ ដំណើរការឃោសនាបោះ ឆ្នោតនៅថ្ងៃដំបូងនេះ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងពុំមានបាតុ ភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។  

សូមជម្រាបជូនថា ការឃោសនាបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិ កាលទី៥ ឆ្នាំ២០២៤ មានរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤៕ 

Theme images by Radius Images. Powered by Blogger.