ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះសួរសុខទុក្ខមន្ត្រី និងពិនិត្យច្រកទ្វារអន្តរជាតិត្រពាំងក្រៀលជាប់ព្រំដែនប្រទេសឡាវ
ខេត្តស្ទឹងត្រែង ៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី១៣ ខែកម្ភៈ ឆ្នាំ២០២៤ បានបន្តដឹដឹកនាំប្រតិភូថ្នាក់ដឹកនាំក្រសួង អញ្ជើញចុះពិនិត្យបង្គោលព្រំដែន (ឡាក់) និងបន្តចុះសួរសុខទុក្ខមន្ត្រីនគរបាលជាតិ ដែលកំពុងបំពេញភារកិច្ចនៅវរៈនគរបាលការពារព្រំដែនគោកលេខ៧០១ និងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ស្ថិតនៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ជាប់ព្រំដែន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ការដោះស្រាយបញ្ហាតាមបណ្ដោយព្រំដែនគោក និងព្រំដែនទឹក គឺជាការងារអាទិភាពចុងក្រោយ ក្នុងចំណោមការងារអាទិភាព៦ចំណុច ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដៅយកសម្រាប់ការអនុវត្តជាចម្បង ចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានអញ្ជើញចុះសួរសុខទុក្ខមន្ត្រី និងពិនិត្យជាបន្តបន្ទាប់នៅតំបន់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម៕

.jpeg)
.jpeg)
.jpeg)


Post a Comment