អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! បុណ្យចូលឆ្នាំប្រពៃណីចិន៣ថ្ងៃ មានភ្ញៀវមកលេងខេត្តព្រះសីហនុ ជិត៣០ម៉ឺននាក់ កើនឡើង១៧,៤៩% - Read News TV

បុណ្យចូលឆ្នាំប្រពៃណីចិន៣ថ្ងៃ មានភ្ញៀវមកលេងខេត្តព្រះសីហនុ ជិត៣០ម៉ឺននាក់ កើនឡើង១៧,៤៩%

ខេត្តព្រះសីហនុ៖ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន រយៈពេលបីថ្ងៃ មានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងសម្រាកកម្សាន្ត នៅខេត្តព្រះសីហនុ ពី ថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៤ សរុបប្រមាណ ២៩៤.៣០១នាក់ កើនឡើង១៧,៤៩% ក្នុងនោះមាន ភ្ញៀវជាតិ ២៨២.៣៩៦នាក់ កើនឡើង១៥,១៥% និងភ្ញៀវបរទេស១១.៩០៥នាក់ កើនឡើង១២៦,៤១% មានភ្ញៀវតាមជើងហោះហើរចុះចតនៅព្រលាន០៦ជើង មានភ្ញៀវសរុប ៣០៣នាក់ ក្នុងនោះភ្ញៀវជាតិ សរុប ០៤នាក់ ភ្ញៀវអន្តរជាតិ ២៩៩នាក់ ។

ដោយឡែក ភ្ញៀវអន្តរជាតិចូលតាមនាវាទេសចរណ៍ចំនួន៣គ្រឿងមានភ្ញៀវសរុប ៣.៧១៩នាក់ ស្រី១.៩១០នាក់ និងនាវិក ១.៨១៤នាក់ ស្រី៣៧៧នាក់។
ជាមួយគ្នានោះ ភ្ញៀវទេសចរកម្សាន្តតាមបណ្តាកោះនានាសរុបប្រមាណ ៣.៩១២នាក់  កើនឡើង៩,៨៨%
ភ្ញៀវជាតិប្រមាណ១.៧៩៧នាក់  ថយចុះ៣,៥៩%
ភ្ញៀវបរទេសប្រមាណ២.១១៥នាក់ កើនឡើង២៤,៧០% ។

ភ្ញៀវកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប ២៩០.០៨៦នាក់ កើនឡើង ១៧,៦០% ក្នុងនោះ ភ្ញៀវជាតិ២៨០.៥៩៥នាក់ កើនឡើង១៥,៣០%​​  ភ្ញៀវបរទេស ៩.៤៩១នាក់ កើនឡើង១៨៧,២៥%៕








Theme images by Radius Images. Powered by Blogger.