អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុជាលើកទី៣នៅលើទឹកដីកម្ពុជា - Read News TV

Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុជាលើកទី៣នៅលើទឹកដីកម្ពុជា

ព្រះសីហនុ៖ នាវាទេសចរណ៍ Westerdam បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជាថ្មីម្ដងទៀតនៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤នេះ ដោយបានដឹកភ្ញៀវទេសចរជិត ២ពាន់នាក់ ហើយវាក៏ជាលើកទី៣ ដែលនាវានេះបានចូលចតនៅលើទឹកដីកម្ពុជាយើង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នាវា Westerdam បានចេញមកពីប្រទេសថៃ ហើយចូលចតនៅវេលាម៉ោង ៧ និង ៤០នាទីព្រឹក ថ្ងៃព្រហស្បត្តិ៍នេះ ហើយនឹងចាកចេញទៅវិញនៅវេលាម៉ោង ៩ និង០០នាទី ថ្ងៃខែឆ្នាំ ដដែល។ ហើយនាវានេះ បានដឹកភ្ញៀវទេសចរចំនួន ១,៨៧៣នាក់ ដោយក្នុងនោះមានស្ត្រីចំនួន ៩៨៦ នាក់ ហើយមាន ៤៣សញ្ជាតិ។ ក្នុងនោះដែរ មាននាវិកចំនួន ៧៧៦នាក់, ស្រីចំនួន ១២៨នាក់ និង ៣៧សញ្ជាតិ។

ក្នុងនោះមានភ្ញៀវទេសចរមកពីសហរដ្ឋអាមេរិកចំនួន ៨៧០នាក់, កាណាដា ២៨៩នាក់ និងចក្រភពអង់គ្លេសចំនួន ១៩១នាក់។ ក្នុងចំណោមភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរតាមនាវា Westerdam មានភ្ញៀវទេសចរ ចូលក្នុងប្រទេសកម្ពុជា ចេញទៅសៀមរាបមានចំនួន ៥៩នាក់ ស្រី ២៨នាក់ និងមាន ៤សញ្ជាតិ។

គូរំលឹកដែរថា វត្តមាននាវាខ្នាតយក្ស Westerdam លើទឹកដីកម្ពុជានៅព្រឹកនេះ គឺជាលើកទី៣ហើយ ដែលលើកទី១កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០កន្លងទៅ ខណៈប្រទេសកម្ពុជាបានសម្រេចឲ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ក្រោយពីប្រទេស និងកោះចំនួន ៥ បានបដិសេធលើការស្នើសុំចត ដោយសារខ្លាចឆ្លងជំងឺកូវីដ-១៩ កំពុងមានការរាតត្បាតខ្លាំង។ ហើយលើកទី២កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅថ្មីនេះ ដោយនាវានេះបាននាំភ្ញៀវទេសចរជាង២ពាន់នាក់៕




Theme images by Radius Images. Powered by Blogger.