អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! តុលាការ មិនទាន់ចោទប្រកាន់អ្នកបើកឡាន ក្នុងស្ថានភាពស្រវឹង បុកមនុស្សស្លា.ប់ ៤នាក់ នៅស្ពានឫស្សីកែវ នៅឡើយទេ ទើបតែបើកការស៊ើបសួរ​ - Read News TV

តុលាការ មិនទាន់ចោទប្រកាន់អ្នកបើកឡាន ក្នុងស្ថានភាពស្រវឹង បុកមនុស្សស្លា.ប់ ៤នាក់ នៅស្ពានឫស្សីកែវ នៅឡើយទេ ទើបតែបើកការស៊ើបសួរ​

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន​សម្រេចបើកការស៊ើបសួរ លើជនសង្ស័យឈ្មោះ នាង សំអូន ពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិ ស្តីពី ចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឲ្យរបួស និងស្លា.ប់អ្នកដទៃ (បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមាន​អត្រាជាតិ​អាល់កុល ០.៥៤mg/l និងរបួសស្លា.ប់មនុស្សច្រើននាក់)»។

សេចក្តីប្រកាសរបស់​តុលាការដូច​នេះ បានធ្វើឡើង បន្ទាប់ពីលោក នាង សំអូន អាយុ ៥៦ឆ្នាំ បានបើកឡាន ក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ លើស្ពានឫស្សីកែវថ្មី នៅឫស្សីកែវ កាលពីព្រលប់​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ បទស៊ើបសួរលើអ្នកបើកបរស្រវឹងនេះ មានបញ្ញត្តិឲ្យផ្តន្ទាទោស តាម​មាត្រា៨៣ កថាខណ្ឌ២ ចំណុច ខ និងគ និងមាត្រា ៨៥ កថាខណ្ឌ២ ចំណុច ខ និងគ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

មាត្រា ៨៣ កថាខណ្ឌ២ ចំណុច ខ និងគ នៃច្បាប់ចរាចរណ៍ផ្លូវគោក ចែងថា «… អំពើល្មើសខាងលើនេះ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យ​ជាប្រាក់ពី ៤លានរៀល ទៅ ១៥លានរៀល កាលបើអំពើនេះ បានប្រព្រឹត្ត ក្នុងករណីណាមួយ ដូចខាងក្រោម៖… ខ.ស្ថិត​ក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុល ចាប់ពី ០,៤០ មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ ក្រាម ក្នុងមួយលីត្រឈាមឡើងទៅ​។ គ.បណ្តាលឱ្យ​មានរបួសមនុស្សច្រើននាក់…»។

ចំណែក​មាត្រា៨៥ កថាខណ្ឌ២ ចំណុច ខ និងគ នៃច្បាប់ចរាចរណ៍ផ្លូវគោក បានចែងថា «… អំពើល្មើសខាងលើនេះ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យ​​ជាប្រាក់ពី ១០លានរៀល ទៅ ២៥លានរៀល កាលបើអំពើនេះ បានប្រព្រឹត្ត​ក្នុងករណីណាមួយ ដូចខាងក្រោម៖… ខ.ស្ថិតក្នុង​ស្ថានភាពស្រវឹងដោយ​មានអត្រាជាតិអាល់កុល ចាប់ពី ០,៤០​មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០​ក្រាម ក្នុងមួយលីត្រឈាម ឡើងទៅ។ គ.បណ្តាលឱ្យមានស្លា.ប់មនុស្សច្រើននាក់»។

យ៉ាងណាក៏ដោយ មកដល់ល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះ តុលាការសាលាដំបូង​រាជធានីភ្នំពេញ មិនទាន់ចោទប្រកាន់ និងសម្រេច​ឃុំខ្លួន​អ្នកបើកបរឡាន ក្នុងស្ថានភាពស្រវឹង ឈ្មោះ នាង សំអូន ដែលជាមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឡើយទេ​៕





Theme images by Radius Images. Powered by Blogger.