អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ជនជាតិចិនម្នាក់ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ និងបើកបរក្រោមឥទ្ធិពលគ្រឿងញៀន ត្រូវបណ្ដេញចេញពីកម្ពុជា - Read News TV

ជនជាតិចិនម្នាក់ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ និងបើកបរក្រោមឥទ្ធិពលគ្រឿងញៀន ត្រូវបណ្ដេញចេញពីកម្ពុជា

ភ្នំពេញ៖ ជនជាតិចិនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមវិធានការច្បាប់ បន្ទាប់ពីរូបគេបានបើកបររថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យអ្នកដទៃរងរបួស និងបើកបរស្ថិតក្រោមឥទ្ធិពលសារធាតុញៀន កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤កន្លងទៅ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឲ្យដឹងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះថា ដោយអនុវត្តតាមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានបំពេញឯកសារចំពោះជនជាតិចិនឈ្មោះ Chen Zhenwei ភេទប្រុស អាយុ៣៦ឆ្នាំ កាន់លិខិតឆ្លងដែនEH៧៧៨៧១៥៤ ដើម្បីសុំគោលការណ៍ពីលោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យបណ្ដេញចេញពីកម្ពុជា។

លោកបានអះអាងថា ការសុំគោលការណ៍បណ្តេញចេញជនជាតិខាងលើ ក្រោយពីសមត្ថកិច្ចបានបញ្ជូនអនុវត្តតាមនីតិវិធីរបស់តុលាការ រួចហើយផងដែរ៕

Theme images by Radius Images. Powered by Blogger.