អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! រថយន្ត​២​គ្រឿង​បើក​គេច​គោលដៅ​សមត្ថកិច្ច លុះ​ឃាត់​បាន​បែកធ្លាយ​បទល្មើស​បង្កប់​ក្នុង​រថយន្ត (មានវីដេអូ) - Read News TV

រថយន្ត​២​គ្រឿង​បើក​គេច​គោលដៅ​សមត្ថកិច្ច លុះ​ឃាត់​បាន​បែកធ្លាយ​បទល្មើស​បង្កប់​ក្នុង​រថយន្ត (មានវីដេអូ)

រាជធានី​ភ្នំពេញ ៖ រថយន្ត​២​គ្រឿង​បើក​គេច​គោលដៅ​សមត្ថកិច្ច​ដែល​កំពុង​តែ​ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ និង​ពិនិត្យ​ជាតិ​អាល់កុល ខណៈ​ពេល​ភ្លាម​ៗ​នោះ កម្លាំង​សមត្ថកិច្ច​ក៏​ធ្វើការ​ដេញ​តាម​ឃាត់​រថយន្ត​ទាំង​២​គ្រឿង​នោះ​តែ​ម្ដង លុះ​ធ្វើការ​ឆែកឆេរ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​រថយន្ត​មួយ​គ្រឿង​លួ​.​ច​បង្កប់​ទៅ​ដោយ​ឈើ​ប្រណីត​ពេញ​រថយន្ត ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត គឺជា​អ្នក​នាំ​ផ្លូវ​។ បន្ទាប់​មក សមត្ថ​កិច្ច​នគរបាល​ក៏​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ដឹកឈើ និង​រថយន្ត​ដែល​សង្ស័យ​ថា ជា​អ្នក​នាំ​ផ្លូវ នាំ​យក​ទៅ​សួរនាំ​ភ្លាម​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្លូវ​១៩៨៦ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

រថយន្ត​ដឹកឈើ​ខាងលើ​នេះ ម៉ាក​ស៊ី​ណា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2O-1659 មាន​គ្នា​២​នាក់ ដឹក​ឈើ​ប្រណីត​ពេញ​រថយន្ត ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​​លេខ ភ្នំពេញ​2AJ-0327 ជិះ​ប្ដី​ប្រពន្ធ​២​នាក់ និង​កូន​តូច​ម្នាក់​ទៀត​។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ បាន​ប្រាប់​ឱ្យ​ដឹង​ថា «​នៅ​មុន​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ បាន​ចុះ​ឆែក​អាវុធ​ជាតិ​ផ្ទុះ និង​ពិនិត្យ​ជាតិ​អាល់កុល នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៩៨៦ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ក៏​ប្រទះ​ឃើញ​រថយន្ដ​ចំនួន​២​គ្រឿង​បើក​គេច​គោលដៅ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ ដែល​កំពុង​តែ​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​។ ក្នុង​នោះ រថយន្ត​កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ បើក​ខាង​មុខ ចំណែក​រថយន្ត​ម៉ាក​ស៊ី​ណា ពណ៌​ស បើក​ខាងក្រោយ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ បាន​ដេញ​តាម​ឃាត់​ភ្លាម​ៗ»​។

សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ បាន​បន្ត​ទៀត​ថា «​មុន​ដំបូង កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឃាត់​រថយន្ត​ម៉ាក​ស៊ី​ណា ដែល​បើក​ខាងក្រោយ ក៏​ប្រទះ​ឃើញ​ឈើ​ប្រណីត​ពេញ​មួយ​រថយន្ត ដោយ​មិន​ទាន់​ដឹង​ថា តើ​ជា​ឈើ​ប្រភេទ​អ្វី​នោះ​ទេ?​។ ចំណែក​អ្នកបើកបរ​រថយន្ត​វិញ មិន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ឡើយ បន្ទាប់​មក​ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ចាប់​វា​.​យ​ខ្នោះ​ទាំង​២​នាក់​តែ​ម្ដង​។

សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ បាន​បន្ត​ទៀត​ថា រីឯ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន ដែល​មាន​ប្ដី​ប្រពន្ធ និង​កូន​តូច​ជិះ ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បើកបរ​នាំ​យក​ទៅ​សួរនាំ​នៅ​អធិការ​ខណ្ឌ សែន​សុខ​ផង​ដែរ ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​បន្ត​ទៀត ។





Theme images by Radius Images. Powered by Blogger.