អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ម្លាំង​ព្រហ្មទណ្ឌ​តំ​រិ​ត​ស្រាល បង្ហាញមុខ​ជនសង្ស័យ​៥​នាក់ ដែល​លួច​និង​ប្លន់​យ៉ាង​សកម្ម​ក្នុង​ក្រុងភ្នំពេញ - Read News TV

ម្លាំង​ព្រហ្មទណ្ឌ​តំ​រិ​ត​ស្រាល បង្ហាញមុខ​ជនសង្ស័យ​៥​នាក់ ដែល​លួច​និង​ប្លន់​យ៉ាង​សកម្ម​ក្នុង​ក្រុងភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី ចំនួន​៥​នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច និង​វាយ​ប្លន់​យ៉ាង​សកម្ម នៅ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​បង្ហាញ​មុខជា​សាធារណៈ កាលពី​ព្រឹក​ថ្ងៃ​ទី ៣០ ខែមករា ឆ្នាំ​២០២៤​នេះ រួច​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​និ​តិ​វី​ធី ។

ជនសង្ស័យ រូប​នោះ ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា ៖
១. ឈ្មោះ ជុំ ពិសី ភេទ​ប្រុស​អាយុ ២៤​ឆ្នាំ
២. ឈ្មោះ សុង ពិសិដ្ឋ ហៅ​ល្វា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ
៣. ឈ្មោះ ស ច័ន្ទ​កក្កដា ហៅ​ដូច ភេទ​ប្រុស អាយុ​២៨​ឆ្នាំ
៤. ឈ្មោះ អ៊ឹម សៀវ​ឡុ​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ
និង​៥. ឈ្មោះ កែវ លី​ន​ដា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ។

លោក​វរសេនីយ៍ ឯក ម៉​ម សា​វន នាយការិយាល័យ​នគរបាល​ព្រហ្ម​កំរិត​ស្រាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ជនសង្ស័យ ទាំង​៥​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល សហការ​ជាមួយ នគរបាល​នៃ អធិការដ្ឋាន​ខណ្ឌ​កំ​បូល ស្រាវជ្រាវ​ឃាត់​បាន​ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​២៥ និង​២៦ ខែមករា ឆ្នាំ​២០២៤ ពាក់​ពន្ធ​បទល្មើស​អំពើ​លួច និង​លួច​មាន​ស្ថាន​ទង្ង​ន់​ទោស (​លួច និង​ប្លន់​យក​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ នៅ​ក្នុង​រាជធានី​ភ្នំពេញ​) ។

លោក​វរសេនីយ៍ ឯក ម៉​ម សា​វន នាយការិយាល័យ​នគរបាល​ព្រហ្ម​កំរិត​ស្រាល បានអោយ​ដឹង​ទៀត​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព ៣​ករណី ផ្សេង​គ្នា រួម​មាន ៖

ករណី ទី​១. លួច​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេរី​២០២២​មួយ​គ្រឿង នៅ​ចំណុច​បន្ទប់​ជួល ក្នុងភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​ទី​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ថ្ងៃត្រង់ ទី​២៥ ខែមករា ឆ្នាំ​២០២៤ ។
ករណី ទី​២. ព្រួត​គ្នា​វាយ និង​ធាក់ ហើយ​ដក​អាវុធ​ខ្លី​ភ្ជង់​ជន​រង​គ្រោះ ប្លន់​យក​ម៉ូតូ ម៉ាក​ស្តុ​ប​ពី ពណ៌​ខៀវ មួយ​គ្រឿង និង​ទូរ​សព្ទ​១​គ្រឿង នៅ​ចំណុច​ភូមិ​ជ័យ​ជំនះ សង្កាត់​ឱ​ឡោក​ខណ្ឌ​កំ​បូល កាលពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៤ ។
ករណី​ទី​៣. លួច​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ០១​គ្រឿង នៅ​ចំណុច​ផ្ទះ​ជួល ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៤ ។

នាយការិយាល័យ​នគរបាល​ព្រហ្ម​កំរិត​ស្រាល បាន​បន្ថែម​ថា បន្ទាប់​ពី​ធ្វើ​សកម្មភាព ជន​រង​គ្រោះ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង ហើយ​សមត្ថកិច្ច​ជំនាញ ក៏​បាន​ស្រាវជ្រាវ ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ចំនួន ៥​នាក់​។ បន្ទាប់​ពី​ឃាត់ខ្លួន សមត្ថកិច្ច ក៏​បាន​ដកហូត​បាន​ម៉ូតូ​ម៉ាក​ហុងដា ១​គ្រឿង របស់​ជន​រង​គ្រោះ ព្រមទាំង​ដកហូត​បាន​កន្ត្រៃ​កាត់​ដែក​១​និង ដង្កាប់​ចំនួន​១ សម្រាប់​ធ្វើ​សកម្មភាព​លួច ផង​ដែរ​។

ក្រោយ​ពី​បង្ហាញ​មុខជា​សាធារណៈ ជនសង្ស័យ​ទាំង ០៥​នាក់ ត្រូវ​បាន​នគរបាល​បញ្ជូន​ខ្លួន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕






Theme images by Radius Images. Powered by Blogger.