អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សមត្ថកិច្ចខេត្តកំពត កំពុងស្វែងរកជនរងគ្រោះពាក់ព័ន្ធករណីគំរាមថា នឹងធ្វើអត្តឃាតទាំងឪពុក និងកូន នៅស្រុកអង្គរជ័យ (មានវិដេអូ) - Read News TV

សមត្ថកិច្ចខេត្តកំពត កំពុងស្វែងរកជនរងគ្រោះពាក់ព័ន្ធករណីគំរាមថា នឹងធ្វើអត្តឃាតទាំងឪពុក និងកូន នៅស្រុកអង្គរជ័យ (មានវិដេអូ)

កំពត៖ ក្រោយទទួលបានព័ត៌មាន ក៏ដូចជាការបង្ហោះវីដេអូពាក់ព័ន្ធករណីគំរាមថា ទៅធ្វើអត្តឃាតទាំងឪពុក និងកូន នៅក្នុងស្រុកអង្គរជ័យ ស្នងការនគរបាលខេត្តកំពត បានចេញប្រត្តិបត្តិការស្វែងរកជនរងគ្រោះពីរនាក់ឪពុក និងកូនភ្លាមៗ។

នេះបើយោងតាមរយៈហ្វេសបុកផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។
ស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានចុះស្វែងរកជនរងគ្រោះភ្លាមៗ ដោយកំណត់ទីតាំងមិនទាន់បាន ព្រោះភូមិសាស្ត្រក្នុងស្រុកអង្គរជ័យមានភ្នំច្រើន ហើយព្រឹកនេះ និងបន្តប្រើប្រាស់វិធានការជំនាញ និងកម្លាំងបន្ថែម ដើម្បីស្វែងរកជនរងគ្រោះ។
ទន្ទឹមនឹងនោះដែរ តាមរយៈការចុះផ្សាយក្នុងផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ថា ករណីគំរាមទៅធ្វើអត្តឃាតទាំងឪពុកនិងកូននេះ ផ្តើមចេញពីបញ្ហាក្នុងគ្រួសារ៕
Theme images by Radius Images. Powered by Blogger.