អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! នាយករដ្ឋមន្រ្តីជំរុញឱ្យយោធាបង្កើនការប្រុងប្រយ័ត្នខណៈកម្ពុជាទទួលរងឥទ្ធិពលអសន្តិសុខពិភពលោក - Read News TV

នាយករដ្ឋមន្រ្តីជំរុញឱ្យយោធាបង្កើនការប្រុងប្រយ័ត្នខណៈកម្ពុជាទទួលរងឥទ្ធិពលអសន្តិសុខពិភពលោក

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានជំរុញឱ្យបង្កើនការប្រុងប្រយត្ន័បន្ថែមទៀត ហើយត្រៀម​វិធា​នការទប់ស្កា​ត់​ប្រកប​ដោយភាពបត់បែន និង​ម្ចា​ស់ការ បើ​ទោះ​បីជាក្នុងឆ្នាំ២០២៤នេះ កម្ពុជា​ទទួ​ល​រ​ង​ឥទ្ធិពលតិ​ចតួច ឬ​ដោយ​ប្រ​យោលពីស្ថានការ​ណ៍អសន្តិ​សុ​ខរបស់ពិភពលោកក៏ដោយ បញ្ហាអំ​ពើភេ​រវ​កម្ម​ និង​ឧក្រិ​ដ្ឋ​កម្មឆ្ល​ងដែនគ្រប់ប្រភេទ​នៅតែជាកម្មវត្ថុដ៏សំ​ខាន់និងប្រក​បដោយគ្រោះថ្នាក់ គួ​បផ្សំនឹង​ភា​​ពផុយស្រួ​យដែ​លបង្កឡើងដដោយការ​វិវត្តប្រែប្រួលនៃ​​សភាព​ការណ៍អន្តរជាតិ ការប្រកួត​ប្រជែ​ងផ្នែក​ភូ​មិ​សាស្ត្រ​នយោបាយ និងសេដ្ឋកិច្ចរបស់មហាអំណាច កា​​រប៉ុ​ន​ប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង បញ្ហា​បដិ​វត្ត​ន៍ពណ៌ ព្រមទាំងការគំរាមកំហែងលើឯករាជ្យ អធិ​ប​​តេយ្យនិងបូរណភាពទឹកដី ព្រម​ទាំងមហិច្ឆិតា​រប​ស់ជ​នក្បត់ជាតិ និងអ្នកនយោបាយមួយក្តាប់តូច។

ថ្លែងក្នុងសារលិខិតជូនពរចំពោះនាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក នៃ​កងយោធពលខេមរភូមិន្ទ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២៥ នៃការបង្កើតបញ្ជាការដ្ឋាន កងទ័ព​ជើ​ង​គោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤) ​សម្តេចធិបតីបានកោត​សរសើរនិងលើកទឹ​កចិត្តចំ​ពោះ​​​​​​​យោ​​ធិ​​ន​គ្រប់រូបដែ​លបានខិតខំព្យាយាមជម្នះឧបសគ្គតូចធំ សា​មគ្គី​ភា​ព ឯក​ភាពផ្ទៃក្នុង និងស​ហ​​កា​​​​រ​បា​ន​ល្អជាមួយបណ្ដាគ្រប់កងឯកភាពទូទាំងកងយោធ​ពល​ខេ​មរភូ​មិន្ទ ​អាជ្ញា​ធ​រមូ​​ល​ដ្ឋា​ន​ ​ក៏ដូចជាស​ម​ត្ថ​កិច្ច​​ពាក់ព័ន្ធទាំងអស់ ក្នុងបុព្វហេតុការពារសន្តិភាពអធិបតេ​យ្យ​ភា​ព បូរណ​ភា​ព​ទឹ​ក​​ដី និង​រួ​មចំណែ​ក​ដល់​ដំណើរការអភិវឌ្ឍជាតិដែលជាពលិកម្មដ៏ធំធេង ដើ​​ម្បី​ជាតិមា​​តុភូមិ និ​ង​​ប្រជាជន ក្នុងខណៈ​ពេល​ដែ​ល​ប្រ​ទេស​មួយចំនួនក្នុង​ពិ​ភព​​លោ​ក​ប្រឈម និង​រង​គ្រោះដោយសារសង្គ្រាម អំពើរភេរវកម្ម នឹងព្រឹត្តិ​កា​រ​ណ៍​អសន្តិ​សុខផ្សេ​ងៗ​ទៀ​ត។

ជាមួយគ្នាសម្តេចធិបតី ហ៊ុន ម៉ាណែត បានក៏មិនភ្លេចបញ្ជាក់ដែរថា​ស្នាដៃ និង​សមិទ្ធផល​ជាច្រើន​ដែ​​លក​ង​ទ័ព​ជើ​ង​គោ​ក​សម្រេចបាននាពេលក​ន្លង​​មក​នេះ គឺច្បា​ស់ណាស់ថា​ដោ​យ​​​សា​​រមាន​កា​រចូ​លរួមចំ​ណែ​​កពី​ថ្នាក់​​ដឹ​ក​​នាំ​​គ្រ​ប់លំដាប់ថ្នាក់យោធិនគ្រប់រូប ក្នុងការបំពេ​ញភារកិច្ច​ប្រក​ប​​ដោ​យភាពអ​ង់អាចក្លា​ហា​​ន​ មោះមុត វិន័​​យម៉ឺងម៉ាត់ និងការប្តេជ្ញាទទួលខុសត្រូវនៅគ្រប់កាលៈទេសៈ និង​គ្រប់ស្ថានភាព។

គួរបញ្ជាក់ថាគោលដៅដ៏សំខាន់ពីរនៃគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល គឺការធ្វើឱ្យប្រ​ទេ​ស​ជាតិមានសុខសន្តិភាព ស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់ការ អភិវឌ្ឍជាតិ ប្រក​បដោ​យ​ចេរភាព ពិសេស គឺគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ដែ​លរាជរដ្ឋា​ភិ​បា​​ល​អាណត្តិទី៧បានដាក់ចេញក៏ជាឱកាសមួយសម្រាប់ការកសាង និងអភិវឌ្ឍស​មត្ថភាពកងយោធ​ព​លខេ​មរភូមិន្ទផងដែរ៕ 

Theme images by Radius Images. Powered by Blogger.