អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! មន្រ្តីនគរបាលគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ៤នាក់ត្រូវបណ្តេញចេញពីក្របខ័ណ្ឌ - Read News TV

មន្រ្តីនគរបាលគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ៤នាក់ត្រូវបណ្តេញចេញពីក្របខ័ណ្ឌ

ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសបណ្ដេញមន្ត្រីនគរបាលនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាសង្គម ចំនួន ៤រូប ចេញពីក្របខ័ណ្ឌក្រសួងមហាផ្ទៃ។ 

នេះបើតាមសេចក្តីសម្រេចរបស់ អភិសន្តិបណ្ឌិត ស សុខា ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ដែលអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃទី២៣ ខែមករានេះ។

សូមជម្រាបជូនថា មន្ត្រីនគរបាលទាំង ៤ រូបនេះរួមមាន៖ ទី១៖​ លោកពលបាលត្រី ទូច យុទ្ធា អត្តលេខ ០៥៥ ២៥ អនុប្រធានលេខាធិការដ្ឋាន។ ទី២៖ ​លោកពលបាលត្រី តាំង គង់ អត្តលេខ ៨៤៣០៣ អនុប្រធានលេខាធិការដ្ឋាន។ ទី៣៖ លោកពលបាលត្រី ជូ ផល្លីឌីន អត្តលេខ ៨៤៣៩២ អនុប្រធានលេខាធិការដ្ឋាន។និង និងទី៤៖ លោកពលបាលត្រី ខៃ វណ្ណៈ អត្តលេខ ៦៨៤១៩ អនុប្រធានលេខាធិការដ្ឋាន៕




Theme images by Radius Images. Powered by Blogger.