អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! យន្តហោះសង្គ្រោះបន្ទាន់មួយគ្រឿងរបស់រុស្ស៊ីធ្លាក់នៅប្រទេសអាហ្វហ្គានីស្ថាន ខណៈមនុស្ស៦នាក់បាត់ខ្លួន ស្របពេលមិនទាន់មានរបាយការណ៍ផ្លូវការ - Read News TV

យន្តហោះសង្គ្រោះបន្ទាន់មួយគ្រឿងរបស់រុស្ស៊ីធ្លាក់នៅប្រទេសអាហ្វហ្គានីស្ថាន ខណៈមនុស្ស៦នាក់បាត់ខ្លួន ស្របពេលមិនទាន់មានរបាយការណ៍ផ្លូវការ

អាហ្វហ្គានីស្ថាន៖ នៅថ្ងៃអាទិត្យនេះ អាជ្ញាធរអាកាសចរណ៍រុស្ស៊ី បាននិយាយថា យន្តហោះដែលមានចុះបញ្ជិការបស់រុស្ស៊ី ដែលគេសន្មត់ថាមានមនុស្ស ៦នាក់នៅលើយន្តហោះ បានបាត់ចេញពីប្រព័ន្ធរ៉ាដា អំឡុងកំពុងស្ថិតនៅលើប្រទេសអាហ្វហ្គានីស្ថាន កាលពីយប់ម្សិលមិញ ។ សេចក្តីសន្និដ្ឋាននេះ ក៏បានធ្វើឡើងបន្ទាប់ពី មន្ត្រីនគរបាលមូលដ្ឋានក្នុងប្រទេសអាហ្វហ្គានីស្ថាន បានលើកឡើងថា ពួកគេទទួលបានរបាយការណ៍អំពីការធ្លាក់នេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អាជ្ញាធរអាកាសចរណ៍រុស្ស៊ីបាននិយាយថា យន្តហោះដែលធ្លាក់នេះ គឺជាប្រភេទជើងហោះហើរសង្គ្រោះបន្ទាន់ បានធ្វើដំណើរចាកចេញពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសអ៊ូសបេគីស្ថានក្នុងទិសដៅទៅកាន់ទីក្រុងមូស្គូនៃប្រទេសរុស្ស៊ី ។ ក្នុងពេលដំណាលគ្នានេះ សមត្ថកិច្ចមូលដ្ឋាននៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថានបានទទួលរបាយការណ៍អំពីករណីធ្លាក់យន្តហោះនៅឯខេត្តបាដាក់សាន (Badakhshan) នេះបើយោងតាមការបញ្ជាក់នាថ្ងៃអាទិត្យនេះ ពីអ្នកនាំពាក្យមន្ត្រីនគរបាលខេត្ត ។ អ្នកនាំពាក្យរបស់អភិបាលខេត្តបាដាក់សាន (Badakhshan) បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា គេបានបញ្ជូនក្រុមសង្គ្រោះមួយក្រុមទៅកាន់ទីកន្លែងកើតហេតុ ប៉ុន្តែវាជាតំបន់ដាច់ស្រយាលនៅក្នុងចម្ងាយជាង ២០០ គីឡូម៉ែត្រពីទីប្រជុំជនហ្វាយហ្សាបាដ (Fayzabad) និងចំណាយពេល ១២ ម៉ោង ដើម្បីអាចទៅដល់។ បន្ថែមពីនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយថារបស់អ្នកនាំពាក្យសមត្ថកិច្ចខេត្ត បាននិយាយថា ឧបទ្ទវហេតុធ្លាក់យន្តហោះនេះបានកើតឡើងតាំងពីពេលយប់ នៅក្នុងតំបន់ភ្នំដាច់ស្រយាលនាខេត្តបាដាក់សាន (Badakhshan) ភាគខាងជើងដែលឆ្ងាយបំផុតក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ដោយឡែក អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសឥណ្ឌា បាននិយាយថា ករណីធ្លាក់យន្តហោះនេះមិនមែនជាប្រភេទជើងហោះហើរពាណិជ្ជកម្មនៅក្នុងកាលវិភាគ ឬជាយន្តហោះសម្រាប់ជួលរបស់ឥណ្ឌានោះទេ ដោយបន្ថែមថា "ព័ត៌មានលម្អិតបន្ថែមទៀត កំពុងស្ថិតនៅក្នុងការរង់ចាំ"។ ជុំវិញគ្រោះថ្នាក់នេះ មិនមានការបញ្ជាក់លម្អិតអំពីប្រភេទយន្តហោះ និងមូលហេតុពិតប្រាកដនៃការធ្លាក់ ឬតួលេខអ្នកស្លាប់នៅឡើយទេ ៕



Theme images by Radius Images. Powered by Blogger.