ស្ទាក់ចាប់បុរស២នាក់ហ៊ានបង្កប់ថ្នាំជាង៥គីឡូក្នុងរថយន្ត រួចបើកយ៉ាងលឿន ផ្អើលមុខមន្ទីរពេទ្យជោរៃ
រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកំពុងដាក់គោលដៅត្រួតពិនិត្យអាវុ.ធជាតិផ្ទុះ និងជាតិអាកុល នៅចំណុចផ្លូវជាតិលេខ០១ ក៏ប្រទះឃើញបុរសចំនួន២នាក់បើករថយន្តក្នុងល្បឿនលឿនគួរឱ្យសង្ស័យ ក៏ធ្វើការស្ទាក់ចាប់រថយន្តនោះ ដើម្បីត្រួតពិនិត្យ ស្រាប់តែរកឃើញមានគ្រឿ.ងញៀ.នក្នុងរថយន្តជាង៥គីឡូក្រាមឯណោះ សមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនតែម្ដង ។
ប្រតិបត្តិការខាងលើនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចត្រួតពិនិត្យអាវុ.ធជាតិផ្ទុះ និងជាតិស្រវឹង នៅចំណុចមុខមន្ទីរពេទ្យជោរៃ តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង០២ខាងលើនាក់ រួមមាន ៖ ១- ឈ្មោះ ប្រាក់ ភិរម្យ ហៅ ថង ស៊ីថា ភេទប្រុស អាយុ៤៩ឆ្នាំ ជាជនជាតិខ្មែរ មុខរបរនគរបាល ស្នាក់នៅភូមិសាមឃួយ ឃុំសានឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ និង២- ឈ្មោះ ផា វុធថា ភេទប្រុស អាយុ៤០ឆ្នាំ ជាជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិអូរតាឡាស់ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។
បើតាមការបញ្ជាក់ពីសមត្ថកិច្ច បានប្រាប់ឱ្យដឹងថា «មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងសមត្ថកិច្ចបាននិងកំពុងដាក់គោលដៅត្រួតពិនិត្យអាវុ.ធជាតិផ្ទុះ និងជាតិអាកុល នៅចំណុចផ្លូវជាតិលេខ០១ ជាធម្មតា ។ ភ្លាមៗនោះ សមត្ថកិច្ចក៏បានឃើញបុរស២នាក់បើករថយន្តម៉ាកឡិចស៊ីស៣៣០ ពណ៌ទឹកប៊ិច ស្លាកលេខ ភ្នំពេញ2BH-9687 ក្នុងល្បឿនយ៉ាងលឿន ខណៈពេលនោះដែរ ដោយកម្លាំងសមត្ថកិច្ចមានការសង្ស័យ ក៏ធ្វើការស្ទាក់ចាប់រថយន្តខាងលើ ដើម្បីធ្វើការត្រួតពិនិត្យតែម្ដង»។
ជាក់ស្តែង ក្រោយពេលសមត្ថកិច្ចធ្វើការត្រួតពិនិត្យរួច សមត្ថកិច្ចបានដកហូតម្សៅក្រាមពណ៌សថ្លា (សង្ស័យគ្រឿ.ងញៀ.ន) ចំនួន៥កញ្ចប់ធំ ស្មើនឹង៥គីឡូក្រាម, ម្សៅកញ្ចប់ពណ៌ស្វាយមានអក្សរថៃ លេខ២០២៣ ចំនួន១០០កញ្ចប់តូច, ស្រោមអាវុ.ធខ្លី០១ដើម ដែលមានគ្រា.ប់ចំនួន០៦គ្រា.ប់ និងរថយន្ត១គ្រឿងម៉ាកឡិចស៊ីស៣៣០ ពណ៌ទឹកប៊ិច ផ្លាកលេខ ភ្នំពេញ2BH-9687 ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងខាងលើ បាននិងកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីបន្តទៅតាមនីតិវិធីនៃច្បាប់ ៕



Post a Comment