អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំថា ពុំមានការឃាត់ខ្លួនម្ចាស់ហ្វេសប៊ុក ឈ្មោះ Serey Vattanak ដែលបានបង្ហោះសារ និងធ្វើការចែករំលែកពាក់ព័ន្ធនិងការរើសអើងជាតិសាសន៍នោះទេ - Read News TV

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំថា ពុំមានការឃាត់ខ្លួនម្ចាស់ហ្វេសប៊ុក ឈ្មោះ Serey Vattanak ដែលបានបង្ហោះសារ និងធ្វើការចែករំលែកពាក់ព័ន្ធនិងការរើសអើងជាតិសាសន៍នោះទេ

ខេត្តត្បូងឃ្មុំ៖ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានសេចក្តីបំភ្លឺព័ត៌មានថា ពុំមានការឃាត់ខ្លួនម្ចាស់គណនេយ្យហ្វេសប៊ុក ឈ្មោះ Serey Vattanak គ្រប់គ្រងដោយ ឈ្មោះ វ៉ែន ស៊ាងឡៃ ភេទស្រី កើតថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០០៦ បច្ចុប្បន្នមានទីលំនៅ ភូមិជីពាំង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលបានបង្ហោះសារ និងធ្វើការចែករំលែក ជាច្រើនក្នុងបណ្តាញ សង្គមហ្វេសប៊ុក ថា ជនជាតិយួន ទឹកដីខ្មែរក៏លួចមកដល់សម័យឥលូវនេះហើយ យួនចូលសេរីពេញស្រុកខ្មែរទៀត ដោយប្រើប្រាស់ រូបភាពជាច្រើន និងការភ័យខ្លាចមានអាជ្ញាធរមកចាប់ខ្លួន។

យោងតាមសេចក្ដីបំភ្លឺព័ត៌មាន របស់ស្នងការនគរបាលខេត្តត្បូងឃ្មុំថា ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមជម្រាបជូនសាធារណជន ពាក់ព័ន្ធគណនីឈ្មោះ Serey Vattanak គ្រប់គ្រងដោយ ឈ្មោះ វ៉ែន ស៊ាងឡៃ ភេទស្រី កើតថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០០៦ បច្ចុប្បន្នមានទីលំនៅ ភូមិជីពាំង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលបានបង្ហោះសារ និងធ្វើការចែករំលែក ជាច្រើនក្នុងបណ្តាញ សង្គមហ្វេសប៊ុក (Facebook) ដោយបានញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ និងបំភ្លៃនិយាយអំពីរឿង ជនជាតិយួន ទឹកដីខ្មែរក៏លួចមកដល់សម័យឥលូវនេះហើយ យួនចូលសេរីពេញស្រុកខ្មែរទៀត ដោយប្រើប្រាស់ រូបភាពជាច្រើន និងការភ័យខ្លាចមានអាជ្ញាធរមកចាប់ខ្លួន។
ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមជម្រាបជូនសាធារណជន និងប្រជាពលរដ្ឋប្រើប្រាស់បណ្តាញ សង្គមហ្វេសប៊ុក (Facebook) មេត្តាជ្រាបដូចខាងក្រោម:
១. ពុំមានការឃាត់ខ្លួនឈ្មោះ វ៉ែន ស៊ាងឡៃ ភេទស្រី កើតថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០០៦ ខាងលើនោះទេ
២. រូបភាពដែលបានបង្ហោះ និងចែករំលែកបន្ត គឺជារូបភាព ផ្ទះរបស់សាមាជិកសមាគមន៍អតីត យុទ្ធជនកម្ពុជា និងប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រខ្វះខាត ពុំមានលទ្ធភាពគ្រប់គ្រាន់ ដែលសាងសង់ផ្ទះ បែងចែកជូន សមាជិកអតីតយុទ្ធជនកម្ពុជាបានសាងសង់ និងបែងចែកជូនពួកគាត់ ក្នុងឆ្នាំ២០២៣នេះ ដើម្បីដោះស្រាយការលំបាកជូនពួកគាត់ គោលដៅកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៦ និង អាណត្តិទី៧។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងប្រជាពលរដ្ឋប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក (Facebook) មេត្តាជ្រាបជាព័ត៌មាន។
ពាក់ព័ន្ធនិងករណីខាងលើនេះផងដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក៏បានបង្ហោះសារនៅលើផេកផ្លូវការរបស់សម្ដេចថា "ស្តាប់ការលើកឡើងរបស់ ចៅស្រី បងប្រុស របស់នាង ព្រមទាំងម្តាយ បង្ហាញថានេះជា កំហុសដោយអចេតនាអំពីការបង្ហោះខ្លឹមសារ និងរូបភាពគ្មានមូលដ្ឋាន ចៅស្រីបានសុំទោសនិងសន្យាមិនឲ្យរឿងបែបនេះកើតឡើងទៀតឡើយ ចៅស្រីចង់បន្តរៀនពិតជាត្រឹមត្រូវ តានិងយាយនឹងជួយចៅស្រីឲ្យបន្តការរៀនសូត្ររហូត សម្រេចនូវបំណងរបស់ចៅ លោកសេង ទៀងតំណាងរបស់តានឹងទាក់ទងទៅចៅនិងគ្រួសារចៅដើម្បី ពិភាក្សាអំពី ជីវភាពគ្រួសារនិងការរៀនសូត្ររបស់ចៅ"៕


Theme images by Radius Images. Powered by Blogger.