អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ប្រុងប្រយ័ត្នចំពោះបច្ចេកទេសថ្មី “Quishing” ដែលជនខិលខូចយកមកប្រើដើម្បីលួចបន្លំទិន្នន័យ និងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក! - Read News TV

ប្រុងប្រយ័ត្នចំពោះបច្ចេកទេសថ្មី “Quishing” ដែលជនខិលខូចយកមកប្រើដើម្បីលួចបន្លំទិន្នន័យ និងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក!

ភ្នំពេញ៖ បច្ចុប្បន្នយើងសង្កេតឃើញថាការប្រើប្រាស់ QR Code មានភាពពេញនិយមយ៉ាងខ្លាំង តួយ៉ាងការស្កេនទូទាត់ប្រាក់ បេីកតំណភ្ជាប់ ស្វែងរកទីតាំង ភ្ជាប់ Wi-Fi ឬទាញយកនូវកម្មវិធីផ្សេងៗ ។ល។ ត្បិតការស្កេន QR code មានភាពងាយស្រួលដល់អ្នកប្រើប្រាស់ ប៉ុន្តែវាក៏អាចក្លាយជាឧបករណ៍សម្រាប់ក្រុមឧក្រិដ្ឋជនប្រើប្រាស់ជាមធ្យោបាយក្នុងការវាយប្រហារលើទូរស័ព្ទដៃរបស់អ្នកប្រើប្រាស់ផងដែរ។ 

ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមបង្ហាញល្បិចឆបោកថ្មី ដែលក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាកំពុងប្រើប្រាស់ជាវិធីសាស្រ្តថ្មី ហៅថា "Quishing" ។ 

"Quishing" គឺជាបច្ចេកទេសម្យ៉ាង ដែលកើតចេញពីការរួមបញ្ចូលគ្នានៃពាក្យ "QR" និង "Phishing"។ វាជាបច្ចេកទេសបង្កប់មេរោគ ឬលាក់តំណភ្ជាប់ដែលមានផ្ទុកមេរោគ Malware នៅក្នុង QR Code ក្នុងគោលបំណងលួច ឬចូលកាន់កាប់គណនីបណ្តាញសង្គម រួមមានគណនី Tiktok InstagramFacebook ជាដេីម។ មេរោគមួយចំនួនទៀត បានធ្វេីការលួចគណនីធានាគារ លេខកាតធានាគារ លួចទិន្នន័យ ចាក់សោរឯកសារ និងជម្រិតទារប្រាក់ជាដើម។

សូមប្រជាពលរដ្ឋគ្រប់រូបមេត្តាប្រុងប្រយ័ត្ន និងបង្កើនសុវត្ថិភាពឲ្យបានខ្ពស់បំផុតដោយអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖

១. ត្រួតពិនិត្យប្រព័ន្ធយទូរស័ព្ទដៃរបស់លោកអ្នក និង ធ្វើបច្ចុប្បន្នភាព Software (Update) ឲ្យបានទៀងទាត់

២. សូមពិនិត្យ QR Code ដែលមានប្រភពមិនច្បាស់លាស់ ពិសេសនៅតាមទីសាធារណៈ

៣. ពិនិត្យសារ អក្សរ ឬការណែនាំ ឲ្យបានច្បាស់មុនផ្តល់ព័ត៌មាន ឬអនុវត្តតាមការណែនាំ។

៤. សូមធ្វេីការផ្ទៀងផ្ទាត់ឲ្យបានច្បាស់ ចំពោះករណីសាច់ញាតិ បងប្អូន និងមិត្តភក្តិផ្ញើ QR Code មកលោកអ្នក ក្នុងគោលបំណងអ្វីមួយមិនជាក់លាក់។


Theme images by Radius Images. Powered by Blogger.