អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឃាត់ខ្លួន​ស្ត្រី​ ២​នាក់ បន្លំ​លួច​ខ្សែ​ក និង​លូក​ហោប៉ៅ ក្នុង​ពេល​ព្រះ​ធម្ម​វនវាសី ចន្ទ មុនី សម្ដែង​ព្រះធម៌​ទេសនា នៅ​ស្រុក​ព្រៃ​នប់ - Read News TV

ឃាត់ខ្លួន​ស្ត្រី​ ២​នាក់ បន្លំ​លួច​ខ្សែ​ក និង​លូក​ហោប៉ៅ ក្នុង​ពេល​ព្រះ​ធម្ម​វនវាសី ចន្ទ មុនី សម្ដែង​ព្រះធម៌​ទេសនា នៅ​ស្រុក​ព្រៃ​នប់

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​វរសេនីយ៍ឯក អ៊ួ​ង វុ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ កាលពី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៣ បាន​ចាត់​កម្លាំង​ការពារ រៀបចំ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ និង​ឈាន​ទៅ​បង្ក្រាប​បាន​ជន​ឆ្លៀត​ឳ​កាស ក្រុម​ចោរ​ដៃ​ស្អិត មួយ​ក្រុម ក្នុង​ករណី​លួច​ខ្សែ​.​ក លួច​កាបូប និង​លូក​ហោប៉ៅ ក្នុង​ពិធី​និមន្ត​មក​សម្តែង​ធម្មទេសនា និង​ប្រោស​ព្រំ​សេរី​មង្គល​របស់​ព្រះ​ធម្ម​វនវាសី ចន្ទ មុនី នៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន រួម​មាន ៖
១. ឈ្មោះ ពេជ្រ លី​លី ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​ភូមិ​ព្រែក​ឡុ​ង ឃុំ​ព្រែក​តា ស្រុក​ស្អាង ខេត្តកណ្ដាល​។
២. ឈ្មោះ លក្ខណ ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត ខេត្តកំពង់ស្ពឺ (​រត់គេច​ខ្លួន​)​។
ដោយ​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ បាន​ធ្វើ​សកម្មភាព​លួច​ដោះ​ខ្សែ​ក របស់​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ មិត ពិសាល អាយុ​៤​ឆ្នាំ ក្នុង​បន្ទុកគ្រួសារ ស្នាក់​នៅ​ភូមិ​១ សង្កាត់​១ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ។ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច កម្លាំង​នគរបាល​ស្រុក​ព្រៃ​នប់ ដែល​កំពុង​ប្រចាំការ​យាម​នៅ​គោលដៅ បាន​ធ្វើការ​បង្ក្រាប​បាន​ភ្លាម​ៗ​តែ​ម្ដង ។
៣.​ឈ្មោះ កង ស្រី​លក្ខណ ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ឈូក​វ៉ា​១ ខណ្ឌ​ព្រែក​ភ្នៅ រាជធានី​ភ្នំពេញ​។ បាន​ធ្វើ​សកម្មភាព​លូកដៃ​ចូល​ក្នុង​កាបូប​របស់​ជន​រង​គ្រោះ ដើម្បី​លួច​យក​សម្ភារៈ ។ ពេល​កំពុង​ធ្វើ​សកម្មភាព កម្លាំង​នគរបាល​យាម​នៅ​គោលដៅ បាន​ធ្វើការ​បង្ក្រាប​បាន​ភ្លាម​ៗ​តែ​ម្ដង ។
វត្ថុ​តាង​ចាប់​យក ៖ ខ្សែ​ក ផ្លា​ក​ទី​ន ចំនួន​០១​ខ្សែ (​មាន​តំលៃ​២០០​ដុល្លារ ជា​របស់​ជន​រង​គ្រោះ​) និង​ទូរ​សព្ទ​ដៃ ចំនួន​០១​គ្រឿង ម៉ាក​Oppo ពណ៌​ខៀវ (​ជា​របស់​ជនសង្ស័យ​) ។
បច្ចុប្បន្ន ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង បាន​ធ្វើការ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ដើម្បី​កសាង​សុំ​ណុំ​រឿង​តាម​នីតិ​វី​ធិ​ច្បាប់ ៕



Theme images by Radius Images. Powered by Blogger.