មហាជនដាក់ការចាប់អារម្មណ៍ជាខ្លាំងទៅលើកុមារី ហ៊ុន ពេជ្រមុន្នីលីណា កូនស្រីទី២របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត
ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុននាពេលនេះ មហាជនដាក់ការចាប់អារម្មណ៍ជាខ្លាំងទៅលើកុមារី ហ៊ុន ពេជ្រមុន្នីលីណា កូនស្រីទី២របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត។
កុមារី ហ៊ុន ពេជ្រមុន្នីលីណា មានអាយុ១៣ឆ្នាំ គេធ្លាប់ជាសិស្សទទួលបានចំណាត់ថ្នាក់កំពូលក្នុងកម្មវិធីប្រកួតប្រជែងគណិតវិទ្យាលើបណ្តាញអនឡាញ។
ក្នុងដំណើរសម្តេចធិបតីទៅកាន់ប្រទេសជប៉ុននាពេលនេះ កុមារី ហ៊ុន ពេជ្រមុន្នីលីណា បានអមដំណើរឪពុកម្តាយទៅប្រទេសជប៉ុនផងដែរ។
មហាជនសង្កេតតាំងពីកុមារីរូបនេះឡើងយន្តហោះ រួមនិងការចូលរួមកម្មវិធីសំណេះសំណាលរវាងសម្តេចធិបតី ជាមួយសហគមន៍ខ្មែរនៅប្រទេសជប៉ុន។ ជាក្មេងស្រី១៣ឆ្នាំ ទាំងដំណើរឡើងយន្ត និងពេលចូលរួមពិធីសំណេះសំណាល ហ៊ុន ពេជ្រមុន្នីលីណា ហាក់មានឥរិយាបថមួយសមសួនណាស់។ ១៣ឆ្នាំ តែគេហាក់យល់ដឹងពីឥរិយាបថជាមនុស្សធំ។ អារម្មណ៍ហាក់មិនញាប់ញ័រអ្វីនោះឡើយ តាំងពីពេលឡើងយន្តហោះ រហូតដល់ពិធីសំណេះសំណាល ទឹកមុខរបស់កុមារីរូបនេះរំលេចស្នាមញញឹម ប្រកបដោយភាពស្វាហាប់ ខណៈដែលឥរិយាបថទាំងដើរ សំពះ និងអង្គុយពោរពេញដោយសីលធម៌ និងសមសួន។
ពិតជាកម្រណាស់ ដែលក្មេងស្រីវ័យ១៣ឆ្នាំ មានឥរិយាបថបែបនេះ។ តើកុមារីរូបនេះ កំពុងទទួលបានមរតកហ្សេនជាអ្នកនយោបាយ ហ្សេនភាពជាអ្នកដឹកនាំផ្នែកនយោបាយ បន្តពីជីតា និងឪពុកឬយ៉ាង?
យើងកត់ចំណាំ និងរង់ចាំមើលទៅថ្ងៃខាងមុខទាំងអស់គ្នា។ប្រភព វ៉ាន់ សារ៉ាយ


Post a Comment