ទីតាំង KTV មួយកន្លែងបើកទទួលភ្ញៀវ ចូលប្រើប្រាស់គ្រឿងញៀនយ៉ាងគគ្រឹគគគ្រេង សមត្ថកិច្ចក្នុងតំបន់ មើលមិនឃើញ (មានវីដេអូ)
ខេត្តកណ្តាល៖ ប្រភពពីពលរដ្ឋ បានផ្តល់មកអង្គភាព Read News ថាមានទីតាំង KTV មួយកន្លែង ដែលមានឈ្មោះ Galaxy ១៤២ KTV ស្ថិតនៅ ភូមិព្រែកសឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល (បច្ចុប្បន្នកាត់ចូលក្រុងសំពៅពូន) បានបើកទទួលភ្ញៀវជាតិ និងអន្តរជាតិ រួមមាន ខ្មែរ វៀតណាម ចិន មកប្រើប្រាស់គ្រឿងញៀន យ៉ាងពពាក់ពពូន ដោយសប្បាយរីការាយ គ្មានឃើញសមត្ថកិច្ចណា អើពើ មើលមិនឃើញ អ្វីបន្តិចសោះឡើយ ។
ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា ទីតាំងខាងលើបើកទទួលភ្ញៀវប្រើប្រាស់នៅសារធាតុញៀន ក្នុងនោះចន្លោះម៉ោង ១២ យប់ រហូតដល់ម៉ោង ១០ព្រឹក ដែលមានមនុស្សរាប់រយនាក់ឯណោះ ចេញចូលម្ដងៗ ។
ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើ សំណូមពរដល់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សូមចាត់តាំងជំនាញក្រោមឱវាទ ចុះត្រួតពិនិត្យទីតាំងខាងលើនេះផង ។
ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល កំពុងរង់ចាំមើលថា តើម្ចាស់ KTV ខាងលើអាចរួចផុតពីសំណាញ់ច្បាប់ដែរឬទេ ? បើទុកនៅបែបនេះពិតជារលាយ ហិនហោចអស់ហើយ តើគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃអាចអនុវត្តនៅខេត្តកណ្ដាលបានដែរឬទេ?
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕



Post a Comment