អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! អគ្គនាយកដ្ឋានទូរទស្សន៍ : Facebook Page ដែលមានឈ្មោះថា “TVK ទូរទស្សន៍ជាតិកម្ពុជា-ទទក-(Real News)” គឺជា Facebook Page ក្លែងក្លាយ - Read News TV

អគ្គនាយកដ្ឋានទូរទស្សន៍ : Facebook Page ដែលមានឈ្មោះថា “TVK ទូរទស្សន៍ជាតិកម្ពុជា-ទទក-(Real News)” គឺជា Facebook Page ក្លែងក្លាយ

អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន សូមជម្រាបជូនដំណឹងដល់ សាធារណជន មេត្តាជ្រាបថា៖ Facebook Page ដែលមានឈ្មោះថា “TVK ទូរទស្សន៍ជាតិកម្ពុជា-ទទក-(Real News)” គឺជា Facebook Page ក្លែងក្លាយ ដែលជនអនាមិកបានបង្កើតឡើងក្នុងចេតនាមិនល្អ នាំឲ្យមានការយល់ច្រឡំមកលើប្រព័ន្ធផ្សព្វ​ផ្សា​យ​ជាតិ។ សូមជម្រាបជូនថា Facebook Page ផ្លូវការរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា មានឈ្មោះថា “ទូរទស្សន៍ជាតិកម្ពុជា ទទក-TVK”។

ទូរទស្សន៍ជាតិកម្ពុជា សូមបដិសេធ និងមិនទទួលខុសត្រូវ ចំពោះការបង្ហោះរូបភាព វីដេអូ ឬខ្លឹមសារណាមួយនៅក្នុង Facebook Page “TVK ទូរទស្សន៍ជាតិកម្ពុជា-ទទក-(Real News)” នោះទេ។ មន្រ្តីជំនាញ របស់ទូរទស្សន៍ជាតិកម្ពុជា កំពុងសហការជាមួយមន្រ្តីជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីតាមដានត្រួតពិនិត្យ និងដោះស្រាយបញ្ហានេះ។ ចំពោះ​ជនអានាមិក ដែលបានក្លែងបន្លំ Facebook Page ឈ្មោះ “TVK ទូរទស្សន៍ជាតិកម្ពុជា-ទទក-(Real News)” នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន។


Theme images by Radius Images. Powered by Blogger.